ព្រឹត្តិការណ៍

ក្រិក ប្រារព្ធពិធី អបអរទិវា ឯករាជ្យ ស្របពេល មានភាពតានតឹង កើនឡើងជាមួយ តួកគី

បរទេស៖ក្រិក តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន ស្របពេល ដែលយន្តហោះចម្បាំង តួកគី បានហោះបំពាន ដែនអាកាសខ្លួន ហើយមានជនភៀសខ្លួនរាប់ រយនាក់ បានចំណាយពេលថ្ងៃទី២៧រង់ចាំចូលនៅតាមព្រំដែន។

ទន្ទឹមគ្នានឹងការមានពិធីប្រារព្ធឡើង ជាមួយពិធីព្យុហយាត្រា និងការដង្ហែទង់ជាតិនានា រួមមានពិធីយោធាដ៏លេចធ្លោរ នៅទីក្រុង Kastanies ស្ថិតនៅតាមព្រំដែនក្រិក-តួកគីនោះ មន្ត្រីក្រិកនិងតួកគី បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញ ទៅមក ស្តីពីភាពតានតឹងកើនឡើង អស់រយៈពេលជាច្រើនសប្ដាហ៍។

មន្ត្រីការពារជាតិ របស់ប្រទេស ក្រិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង F-16 របស់ប្រទេសតួកគី បានបំពានដែនអាកាសក្រិក តិចបំផុត ចំនួន១០ដង កាលពីថ្ងៃពុធមិ្សលមិញនេះ ដោយហោះហើរ ពីលើកោះ Aegean ស្ថិតនៅភាគ ខាងកើតនិងដីគោករបស់ប្រទេសក្រិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top