ព្រឹត្តិការណ៍

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ចេញបទបញ្ជា ឲ្យបញ្ឈប់ការធ្វើដំណើរ នៅបរទេស៦០ថ្ងៃ សម្រាប់យោធាអាមេរិក

បរទេស ៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានចេញបទបញ្ជា ឲ្យឈប់ធ្វើដំណើររយៈពេល៦០ថ្ងៃ សម្រាប់បុគ្គលិកយោធាទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាសមាជិក សេវាកម្មស៊ីវិល ដែលប្រចាំការនៅបរទេស។

យោងតាមសេចក្តីថ្លែង មន្ទីរបញ្ចកោណមួយ បានឲ្យដឹងថា ចំណាត់ការនេះ គឺមានគោលបំណងទប់ស្កាត់ ការឆ្លងរីករាលដាល នូវកូរ៉ូណាវីរុស និងដើម្បីការពារបុគ្គលិក សហរដ្ឋអាមេរិក និងរក្សាការត្រៀមលក្ខណៈជាស្រេចរបស់កងកម្លាំង សម្រាប់ប្រតិបត្តិការ ។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា បទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនេះ មានឥទ្ធិពលលើបុគ្គលិក យោធាប្រមាណ៩០.០០០នាក់ ដែលគ្រោងនឹងដាក់ពង្រាយ ឬក៏រៀបចំដាក់ពង្រាយឡើងវិញ ក្នុងរយៈពេល៦០ថ្ងៃបន្ទាប់៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top