វ៉ាស៊ីនតោន៖ ក្រុមតំណាងឲ្យក្រុមហ៊ុន អេឡិចត្រូនិកធំៗ នៅសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយមន្រ្តី សហព័ន្ធដើម្បីបញ្ជាក់ ឲ្យច្បាស់ដល់មន្រ្តីរដ្ឋ និងថ្នាក់មូលដ្ឋាន ដែលឃ្លាំមើលការចាក់សោរថា ក្រុមហ៊ុនបន្ទះឈីប គឺជាអាជីវកម្មសំខាន់ ដែលគួរតែបន្តប្រតិបត្តិការ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នៅក្នុងការសរសេរប្លុក សមាគមឧស្សាហកម្មអេឡិចត្រូនិក តំណាងឲ្យក្រុមហ៊ុនផលិតបន្ទះឈីប ជាមួយរោងចក្រធំៗរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Intel Corp និងក្រុមហ៊ុន Micron Technology Inc បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយនាយកដ្ឋាន សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវការណែនាំដែលបានផ្ញើទៅមន្រ្តីរដ្ឋ និងមូលដ្ឋានកាលពីសប្តាហ៍មុន ។
ការណែនាំនោះបានលើកឡើងថា អ្នកផលិតបន្ទះឈីប គឺជាអាជីវកម្មសំខាន់មួយ ដោយសារតែតួនាទីរបស់ពួកគេ ក្នុងការគាំទ្រដល់បច្ចេកវិទ្យាព័ត៌មាន បានក្លាយជារឿងសំខាន់ នៅពេលជនជាតិអាមេរិករាប់លាននាក់ធ្វើការនៅតាមផ្ទះ ។ លោកohn Neuffer ប្រធានក្រុមនេះបាននិយាយ នៅក្នុងការសរសេរប្លក់ ថា បន្ទះសៀគ្វីក៏ដើរតួយ៉ាងសំខាន់ នៅក្នុងឧបករណ៍វេជ្ជសាស្ត្រ បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ផ្សេងទៀត ។
លោកបានសរសេរថា ការធានាឲ្យបាននូវភាពស៊ីចង្វាក់បន្ត និងខ្សែចង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធគឺចាំបាច់ ដើម្បីគាំទ្រដល់សេវាកម្មកាន់តែច្រើន នឹងត្រូវបានឌីជីថលនៅក្នុងសប្តាហ៍ និងខែខាងមុខនេះ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់ អេឡិចត្រូនិច ត្រូវបានធ្វើសកលភាវូបនីយកម្មខ្ពស់ កង្វះខាត ឧបករណ៍អេឡិចត្រូនិក បង្កើតឡើងដោយការរឹតត្បិតប្រតិបត្តិការ នៅក្នុងតំបន់មួយមិនអាច ត្រូវបានបង្កើតឡើង ដោយផលិតកម្មនៅក្នុងតំបន់ផ្សេងទៀតឡើយ ៕