ព្រឹត្តិការណ៍

កក្រើក! ភ្នំភ្លើង Mount Merapi នៅឥណ្ឌូនេស៊ី កំពុងផ្ទុះ បង្កឲ្យប៉ើងផេះទៅលើមេឃកម្ពស់៥.០០០ម៉ែត្រ

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃសុក្រនេះ ភ្នំភ្លើង Mount Merapi មានសកម្មភាពយ៉ាងសកម្មបំផុត របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនិងភាយផេះ ឡើងទៅលើអាកាសក្នុងចម្ងាយ៥.០០០ម៉ែត្រ ដែលជាការផ្ទុះឡើងលើកទី២ នៅក្នុងខែនេះ ។

ផេះ និងគ្រាប់ខ្សាច់ បានគ្របដណ្តប់នៅក្នុងតំបន់ជាច្រើន ដែលស្ថិតនៅចម្ងាយប្រមាណ២-៣គីឡូម៉ែត្រពីចំណុចកណ្តាលដែលខ្ពស់បំផុតនៃមាត់ភ្នំភ្លើងដែលស្ថិតនៅជិតរដ្ឋធានី Yogyakarta របស់ប្រទេសឥណ្ឌូនេស៊ី ។

យ៉ាងណាមិញ ក្រុមអាជ្ញាធរ មិនបានលើកឡើងអំពីកម្រិត ឲ្យប្រុងប្រយ័ត្នទៅលើភ្នំភ្លើង Merapi នេះយ៉ាងណានោះទេ ។

គួររំលឹកថា ភ្នំភ្លើង Merapi ដែលបានផ្ទុះឡើងកាលពីដើមខែនេះ បានព្រួសផេះប៉ើងទៅលើមេឃប្រមាណ ៦.០០០ម៉ែត្រ ។

គេបានដឹងថា ភ្នំភ្លើង Mount Merapi ដែលផ្ទុះចុងក្រោយនៅក្នុងឆ្នាំ២០១០ បានសម្លាប់មនុស្សអស់ជាង៣០០នាក់ និងបង្ខំឲ្យពលរដ្ឋជម្លៀសខ្លួនចេញ២៨០.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top