បរទេស ៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង នៅថ្ងៃសុក្របាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការ ជាមួយគ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ស្តីពីការរីករាលដាល នៃការឆ្លងរបស់វីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា លោកស៊ីបានធ្វើការកត់សម្គាល់បែបនេះ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកើក ដូណាល់ត្រាំ តាមការអញ្ជើញរបស់ភាគី អាមេរិកកាលពីថ្ងៃសុក្រ។
លោកស៊ី បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តផ្តល់ព័ត៌មាន អំពីរោគរាតត្បាត និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការ និងត្រួតពិនិត្យ និងការព្យាបាល ជាមួយអង្គការសុខភាពពិភពលោក និងប្រទេសនានារួមទាំង សហរដ្ឋអាមេរិកផងដែរ។
បន្ទាប់ពីបើកកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយលោកស៊ីរួច្យ លោក ត្រាំ បានសរសេរលើបណ្តាញសង្គមធ្វីតធ័រថា ភាគីទាំងពីរបានពិភាក្សាគ្នា យ៉ាងល្អិតល្អន់អំពីរោគរាតត្បាតនេះ។
លោកបាននិយាយថា ប្រទេសចិនបានឆ្លងកាត់ច្រើន ហើយមានការយល់ដឹងយ៉ាងខ្លាំង អំពីវីរុសនេះដោយបន្ថែមថា“ យើងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ” ។
ប្រែសម្រួលៈ ណៃតុលា

