បរទេស ៖ ប្រសិនបើលោក ប៊ីលហ្គេត ជាប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ លោកនឹងផ្តល់អាទិភាពដល់ការរក្សាប្រជាជននៅទូទាំងអាមេរិកឱ្យនៅដាច់ដោយឡែក ដើម្បី “កម្ទេចរបត់” នៃជំងឺរាតត្បាតកូវីដ១៩ ។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប៊ីលហ្គេត បានប្រាប់លោក Chris Anderson អ្នកជំនួញរបស់អង់គ្លេស កាលពីថ្ងៃអង្គារថា “សារដ៏ច្បាស់នឹងថា យើងគ្មានជំរើសក្នុងការរក្សាភាពឯកោនេះទេ ហើយវានឹងបន្តទៅមុខទៀតក្នុងរយៈពេលមួយ ។ ក្នុងករណីនៅប្រទេសចិនវាមានរយៈពេល ៦ សប្តាហ៍ ដូច្នេះយើងត្រូវត្រៀមខ្លួនសម្រាប់រឿងនោះ ហើយធ្វើវាឱ្យបានល្អបំផុត។
យោងតាមលោកមហាសេដ្ឋីរូបនេះ “ ប្រសិនបើអ្នកធ្វើឱ្យមានការដាក់ ឱ្យនៅដាច់ដោយឡែកល្អ នៅទូទាំងប្រទេសក្នុងរយៈពេលប្រហែលជា ២០ ថ្ងៃ អ្នកនឹងឃើញចំនួននៃករណីថ្មីពិតជាមានការផ្លាស់ប្តូរ” មានន័យថា ថយចុះ” ហើយនោះគឺជាសញ្ញា បង្ហាញថាអ្នក បើកផ្លូវរបស់អ្នក៕
ប្រែសម្រួលៈ ណៃតុលា