ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies Co បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់២០០ លានដុល្លារនៅឆ្នាំនេះដើម្បីគាំទ្រ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ ភាគីទី៣ប្រើប្រាស់ ដំណោះស្រាយ កុំព្យូទ័ររបស់ខ្លួន ខណៈក្រុមហ៊ុនបច្ចេកវិទ្យា យក្សរបស់ចិនមួយនេះ បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការគណនា កុំព្យូទ័រ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកញ្ចប់ ថវិកាចំនួន ១,៥ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Huawei បានប្រកាសនៅក្នុងឆ្នាំ ២០១៩ ថា ខ្លួននឹងវិនិយោគក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី ដ៏រស់រវើករបស់ អ្នកអភិវឌ្ឍន៍។ លោក Hou Jinlong ប្រធានក្រុមអាជីវកម្ម Cloud & AI របស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍ គឺជាគន្លឹះក្នុងការផ្លាស់ប្តូរ ពិភពកុំព្យូទ័រ។ ពួកគេជាក្បាលម៉ាស៊ីន នៃការច្នៃប្រឌិត សហគ្រាស និងជាព្រលឹងនៃប្រព័ន្ធ អេកូឡូស៊ីឧស្សាហកម្មថ្មី ។
លោក Hou បានពន្យល់ថា យើងនឹងបន្តធ្វើការជាមួយ អ្នកអភិវឌ្ឍន៍សកល និងដៃគូឧស្សាហកម្ម ដើម្បីផ្តល់នូវថាមពល កុំព្យូទ័រដ៏រឹងមាំ ព្រមទំាងសន្សំសំចៃ ដោយប្រើគុណប្រយោជន៍ ពហុស្នូល និងតម្លៃខ្ពស់ នៃអ្នកដំណើរការ ជាមួយគ្នា។ យើងនឹងដោះសោ ទីផ្សារមហាសមុទ្រពណ៌ខៀវ ដែលមានទំហំរាប់ពាន់លានដុល្លារ នៃឧស្សាហកម្មកុំព្យូទ័រហើយ ចែករម្លែកភាពជោគជ័យ នៃសេដ្ឋកិច្ចឌីជីថល៕
ដោយ៖លី ភីលីព