បរទេស ៖ យោងទៅតាមក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅពេលថ្មីៗនេះ សាខាប្រព័ន្ធមីស៊ីលរបស់ក្រុមហ៊ុនការពារជាតិ Raytheon ទើបតែទទួលបានកុងត្រាចំនួនពីរ សរុបមានទំហំទឹកប្រាក់៦៤១,៣ លានដុល្លារ សម្រាប់ការងារលើមីស៊ីល តូម៉ាហាក់ស៍ ឲ្យដល់កងទ័ពជើងទឹកអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមក្រុមហ៊ុនការពារជាតិអាមេរិក Raytheon មីស៊ីល តូម៉ាហាក់ស៍នេះ គឺបាញ់ចេញពីនាវា និងនាវាមុជទឹក និងអាចវាយប្រហារត្រូវចំៗលើគោលដៅ ដែលស្ថិតនៅចម្ងាយ១.០០០ម៉ាយ។
គួរបញ្ជាក់ថា ៤០ភាគរយ នៃការងារលើកុងត្រាទាំងនេះ នឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ដោយផ្នែកផ្សេងទៀត នឹងត្រូវធ្វើឡើងនៅក្នុងទីតាំងផ្សេងៗគ្នា នៅសហរដ្ឋអាមេរិក ដោយរួមមាននៅទីក្រុង Walled Lake រដ្ឋ Michigan ទីក្រុង Gainesville រដ្ឋ Virginia និងទីក្រុង El Segundo រដ្ឋកាលីហ្វូញ៉ា៕
ប្រែសម្រួល៖ប៉ាង កុង

