ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វទោច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត បែបលក្ខណៈធម្មជាតិឡើងវិញ ក្រោយព្យាបាល របួសជាសះស្បើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វទោចនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយក មកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់ នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ាដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែង សត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋ ដែលនាំយកសត្វទោចនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់ សហគមន៍ចូលរួមជួយថែរក្សា ការពារសត្វព្រៃឬសត្វ កម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់និងថា ការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពី ទទួលបាននូវបុណ្យកុសល ក៍បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វនិងបរិស្ថាន ធម្មជាតិផងដែរ៕










