ព្រឹត្តិការណ៍

មីស៊ីល ត្រូវបានបាញ់ទម្លាក់ នៅលើរាជធានី អារ៉ាប៊ីសាអូឌីត

បរទេស ៖ ដោយលើកឡើងពីប្រភពរបស់ខ្លួន និងកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធនៅ ក្នុងប្រទេសយេម៉ែន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មីស៊ីលផ្លោង ត្រូវបានបាញ់ស្ទាក់ដំណើរ នៅក្នុងអាកាសខាងលើរាជធានីអារ៉ាប៊ីសាអូឌីត គឺទីក្រុងរីយ៉ាដ និងនៅទីក្រុង ចាហ្សាន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅទីក្រុងរីយ៉ាដ បានរាយការណ៍ថា មានសម្លាប់ផ្ទុះជាច្រើន បន្ទាប់មកមានសម្លេងស៊ីរ៉ែន រថយន្តសង្គ្រោះបន្ទាន់ នៅក្នុងខណ្ឌខ្លះនៅភាគខាងជើង។

ចំណែកប្រភពរបស់មីស៊ីលទាំងនោះ នៅមិនទាន់ប្រាកដច្បាស់នៅឡើយនោះទេ និងមិនទាន់មានក្រុមណាមួយ ចេញមុខមកអះអាងទទួលខុសត្រូវនោះដែរ។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាប់បានធ្វើការថ្កោលទោសអ៊ីរ៉ង់ ពីបទធ្វើការវាយប្រហារ ដោយកូនដ្រូននិងមីស៊ីល កាលពីខែកញ្ញាឆ្នាំ២០១៩ ទៅលើទីតាំងប្រេង របស់ខ្លួនចំនួនពីរកន្លែង ប៉ុន្តែក្រោយមក ពួកឧទ្ទាម ហូធី នៅយេម៉ែន បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top