ព្រឹត្តិការណ៍

ឧបករណ៍រាវរកមេរោគ របស់ក្រុមហ៊ុន Optics Valley ជួយដល់ប្រទេសចំនួន ៧០

ចិន៖ យោងតាមមន្ត្រីមូលដ្ឋានថា គិតត្រឹមថ្ងៃទី២២ ខែមីនា បរិមាណនៃការបញ្ជាទិញអន្តរជាតិ សម្រាប់ឧបករណ៍ រកឃើញមេរោគឆ្លងថ្មី ដែលផលិតដោយក្រុមហ៊ុន ជីវបច្ចេកវិទ្យា (វ៉ូហាន) “BGI Biotechnology (Wuhan) Co Ltd” នៅទីក្រុងវ៉ូហានខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន មានចំនួនលើសពីមួយលាននាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ពួកគេបាននិយាយថា ឧបករណ៍ទាំងនេះ ត្រូវបានបញ្ជូនទៅ៧០ ប្រទេស និងតំបន់នៅទូទាំងពិភពលោករួមមាន ប្រទេសជប៉ុន ព្រុយណេ ថៃ អេមីរ៉ាតអារ៉ាប់ អេហ្ស៊ីប និងប៉េរូ។ មានទីតាំងនៅ Biolake ក្នុងតំបន់ East Lake High-tech Development Zone ត្រូវបានគេស្គាល់ថា ជា Optics Valley នៃប្រទេសចិននៅក្នុងទីក្រុងវ៉ូហាន ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BGI Genomics ជាក្រុមហ៊ុនផ្តល់សេវាកម្ម​ លំដាប់អន្តរជាតិ និងហ្សែនលំដាប់អន្តរជាតិ។

បន្ទាប់ពីការផ្ទុះឡើង នៃមេរោគកូរ៉ូណា BGI បាននាំមុខ ក្នុងការបង្កើត ឧបករណ៍អេឡិចត្រូនិច RT-PCR មានពន្លឺភ្លើងភ្លាមៗ សម្រាប់ការរកឃើញ COVID-19 ។
វាទទួលបានភ្លើងខៀវ ពីរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិ កាលពីចុងខែមករា សម្រាប់ផលិតផលសង្គ្រោះបន្ទាន់ ជាលើកដំបូង បានឈានចូលផលិតកម្មយ៉ាងឆាប់រហ័ស៕ ដោយ៖លី ភីលីព

Most Popular

To Top