ព្រឹត្តិការណ៍

អង់គ្លេស ជាប្រទេសផលិតបាន អាវុធនុយក្លេអ៊ែរមុនគេ លើពិភពលោក បន្ទាប់ពីអាមេរិក និងសហភាពសូវៀត?

ប្រវត្តិសាស្ត្រ: ក្នុងអំឡុងសង្គ្រាម លោកលើកទី២ ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករជនជាតិអង់គ្លេស ចំនួន៥០ នាក់ បានចូលរួមធ្វើការ ជាមួយនឹងកម្មវិធី បំផ្ទុះគ្រាប់បែកបរមាណូ ដែលទទួលបានជោគជ័យ នៅទីក្រុង Los Alamos រដ្ឋ New Mexico របស់អាមេរិក។

បន្ទាប់ពីសង្រ្គាម ត្រូវបានបញ្ចប់ មកក្រុមអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ក្នុងចំណោមនោះ ត្រូវបានគេចុះបញ្ជី ចូលទៅក្នុងកិច្ចប្រឹងប្រែងសម្ងាត់ ដើម្បីបង្កើតគ្រាប់បែកបរមាណូ សម្រាប់ចក្រភពអង់គ្លេស។ ការងារនៅលើ កម្មវិធីផលិតគ្រាប់បែក របស់អង់គ្លេសជាផ្លូវការ បានចាប់ផ្តើមនៅឆ្នាំ១៩៤៧។

នៅខែកុម្ភៈឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Winston Churchill បានប្រកាសជាសាធារណៈ នូវផែនការដើម្បីសាកល្បង អាវុធនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស ហើយនៅថ្ងៃទី៣ ខែតុលា អាវុធដែលមានទំងន់២៥គីឡូតោន ដែលមានកម្លាំង ស្រដៀងនឹងគ្រាប់បែក អាលុយមីញ៉ូមអាមេរិក បានទម្លាក់នៅណាហ្គាសាគីជប៉ុន ត្រូវបានបំផ្ទុះ ដោយជោគជ័យ ដោយមានការចូលរួម ពីនាវាចម្បាំង HMS Plym នៅលើកោះ Monte Bello ។

ការធ្វើតេស្តនេះ បានធ្វើឱ្យចក្រភពអង់គ្លេស ក្លាយជាមហាអំណាចអាតូមិកទី៣ ដំបូងបង្អស់របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top