បរទេស៖ មានជំនឿជាច្រើន ទាក់ទងនឹងមេរោគឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩។ ជំនឿមួយក្នុងចំនោមជំនឿទាំងនោះ គឺថា ការផឹកស្រាអាចសម្លាប់វីរុស ដែលមានគ្រោះថ្នាក់នេះបាន ប៉ុន្តែ អង្គការសុខភាពពិភពលោក បានចេញមុខរារាំងជំនឿ មិនត្រឹមត្រូវនេះ។
យោងតាមវែបសាយ NDTV ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សគ្រប់គ្នាហាក់ដូចជា កំពុងស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោ ដែលជាលទ្ធផល នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅប្រទេសឥណ្ឌា ហើយមកដល់ស្ថានការណ៍នេះ មនុស្សកំពុងជឿជាក់លើអ្វីទាំងអស់ និងអ្វីគ្រប់យ៉ាងដែលពួកគេ កំពុងឆ្លងកាត់ នៅលើប្រព័ន្ធអ៊ីនធឺណិត។
ក្នុងចំណោមព័ត៌មានជាច្រើន មានព័ត៌មានមួយ ដែលស្នើសុំឱ្យមនុស្សផឹកសុរា ដើម្បីមានសុវត្ថិភាព និងសម្លាប់វីរុសកាចសាហាវនេះបាន ប៉ុន្តែយោងទៅតាម អង្គការសុខភាពពិភពលោក (WHO) គឺមិនពិតទេ។ WHO និយាយថា “ គ្មានការបាញ់ថ្នាំអាល់កុល ឬក្លរីនពាសពេញរាងកាយរបស់អ្នក នឹងមិនសម្លាប់មេរោគ ដែលបានជ្រាបចូល ក្នុងខ្លួនអ្នករួចទៅហើយនោះ បានទេ” ។
យោងតាមទីភ្នាក់ងារសុខភាពពិភពលោក ការបាញ់ថ្នាំសារធាតុទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់សម្លៀកបំពាក់ ឬភ្នែកនិងមាត់ ទៅវិញនោះទេ។
WHO បាននិយាយថា “ត្រូវដឹងថា ទាំងជាតិអាល់កុល និងក្លរីន អាចមានប្រយោជន៍ ក្នុងការលាងចានផ្ទៃខាងក្រៅ ប៉ុន្តែវាចាំបាច់ ត្រូវប្រើតាមអនុសាសន៍សមស្រប” ។
យោងតាមអង្គការបានឱ្យដឹងថា វិធីដែលមានប្រសិទ្ធភាពបំផុត ក្នុងការការពារខ្លួនអ្នកពីមេរោគឆ្លងថ្មី គឺតាមរយៈការសម្អាតដៃ របស់អ្នកឱ្យបានញឹកញាប់ ជាមួយជូតដៃ ដែលមានជាតិអាល់កុល ឬលាងសម្អាត ជាមួយសាប៊ូនិងទឹក។
អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថា ចំណែកការងូតទឹកក្តៅ មិនការពារការឆ្លងវីរុសថ្មីទេ ហើយមិនអាចឆ្លង តាមរយៈទំនិញ ដែលផលិតនៅក្នុងប្រទេសចិន ឬប្រទេសណាមួយ ដែលមានករណីឆ្លងមេរោគកូវីដ១៩នេះដែរ៕ ប្រែសម្រួលៈ ណៃ តុលា

