ព្រឹត្តិការណ៍

ហេតុការណ៍ ផ្ទុះភ្នំភ្លើងមួយ ដែលបានសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ: នាថ្ងៃទី១៧ ខែមេសា កាលពីឆ្នាំ១៨១៥ ហេតុការណ៍បន្ទុភ្នំភ្លើង កម្រិតខ្លាំងក្លាមួយ បានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ភ្នំភ្លើងTambora បានចាប់ផ្តើមផ្ទុះឡើង នាថ្ងៃទី៥ ខែមេសា និងអូសបន្លាយ អស់រយៈពេលជាច្រើនថ្ងៃ ហើយជាលទ្ធផលមនុស្សប្រមាណជា ៨០០០០នាក់ បានបាត់បង់ជីវិតដោយផ្ទាល់ និងដោយប្រយោល។

ការផ្ទុះនេះគឺជាការកត់ត្រាធំបំផុត ដែលមិនធ្លាប់មាន ហើយផលប៉ះពាល់របស់វា ត្រូវបានគេកត់សំគាល់ នៅទូទាំងពិភពលោក នាសម័យនោះ។Tambora ស្ថិតនៅលើកោះ Sumbawa នៅចុងភាគខាងកើត នៃប្រជុំកោះឥណ្ឌូណេស៊ី។ មិនមានសញ្ញា នៃសកម្មភាពភ្នំភ្លើងនៅទីនោះ រាប់ពាន់ឆ្នាំមុន ការផ្ទុះនៅឆ្នាំ១៨១៥នេះឡើយ។

ប្រាំថ្ងៃក្រោយមក Tambora បានផ្ទុះឡើងម្ដងទៀត ដោយលើកនេះផេះជាច្រើន ត្រូវបានហោះចេញ និងបាំងពន្លឺព្រះអាទិត្យ អស់រយៈពេលជាច្រើនថ្ងៃ។ កំទេចកំទីទាំងនោះ ក៏បណ្តាលឱ្យមាន រលកស៊ូណាមីកម្រិតមធ្យមផងដែរ ដែលសរុបទាំងអស់ថ្ម និងផេះជាច្រើន ត្រូវហោះចេញពីភ្នំ Tambora ដែលវាបានធ្វើឲ្យកម្ពស់នៃភ្នំភ្លើង ត្រូវបានកាត់បន្ថយពី ១៤០០០ទៅ៩០០០ ហ្វីត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top