ចិន៖ក្រុមហ៊ុន SenseTime ត្រួសត្រាយផ្លូវសិប្បនិម្មិតចិន កំពុងពង្រីកអាជីវកម្ម នៅក្នុងប្រទេសជប៉ុន ដោយក្រុមហ៊ុនបានប្រកាសថា ខ្លួនត្រូវបានជាប់ក្នុងបញ្ជី ដើម្បីជួយសហគ្រាសជប៉ុនដ៏ធំមួយ ធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធត្រួតពិនិត្យ ផ្លូវល្បឿនលឿនរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
SenseTime បានបន្តថា វាត្រូវបានជាប់ជាអ្នកចុងក្រោយ ក្នុងការធ្វើជាដៃគូ ជាមួយក្រុមហ៊ុន Central Nippon Expressway Company Limited (NEXCO Central Japan) ដើម្បីច្នៃប្រឌិតប្រព័ន្ធ ត្រួតពិនិត្យផ្លូវល្បឿនលឿនចុងក្រោយ សម្រាប់តាមដាន និងតាមដានចរាចរណ៍ នៅកណ្តាលប្រទេសជប៉ុន។ NEXCO Central Japan គឺជាក្រុមហ៊ុនផ្លូវល្បឿនលឿន ឈានមុខគេនៅក្នុងប្រទេសជប៉ុន។ ការតំឡើងកាំមេរ៉ា CCTVថ្មីៗ នៅលើផ្លូវល្បឿនលឿនរបស់ខ្លួន មានគោលបំណង ដើម្បីគ្រប់គ្រង និងកែលម្អ ពេលវេលាឆ្លើយតបឲ្យបានល្អ ចំពោះស្ថានភាពចរាចរណ៍ផ្សេងៗគ្នា។
ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ក្នុងការរៀនសូត្រជ្រៅជ្រះ និងបើកបរដោយស្វយ័ត SenseTime Japan ដែលជាអង្គភាពជប៉ុនរបស់ក្រុមហ៊ុន បានបង្កើតក្បួនដោះស្រាយ ការវិភាគវីដេអូចរាចរណ៍ អាចកំណត់និងតាមដានយានយន្ត ជាច្រើនប្រភេទ នៅលើគន្លងជាច្រើន ដោយភាពត្រឹមត្រូវខ្ពស់៕ ដោយ៖លី ភីលីព