ព្រឹត្តិការណ៍

កូរ៉េខាងជើង បញ្ជាក់ថា អាមេរិកគ្មានបំណងពិភាក្សា បញ្ហានុយក្លេអ៊ែរឡើយ

សេអ៊ូល៖ នៅថ្ងៃចន្ទ ទី៣០ ខែមិនា ប្រទេសកូរ៉េខាងជើង បានលើកឡើងថា សកម្មភាពនិងជំហំរបស់លោក Mike Pompeo បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនគ្មានចេតនាចង់បន្តកិច្ចចរចានុយក្លេអ៊ែរ ជាមួយនឹងខ្លួនឡើយ ហើយកូរ៉េបានទាំងធ្វើការព្រមានដល់ពេលដែលត្រូវតែ បង្ខំឱ្យអាមេរិក្នុងការសងមកវិញនូវការឈឺចាប់កូរ៉េខាងជើង បានទទួលកន្លងមកហើយ។

គួរបញ្ជាក់ថានៅបន្ទាប់ពី កិច្ចប្រជុំនៃមេដឹកនាំទាំង ៧ប្រទេសកាលពីសប្តាហ៍មុនលោក Pompeo បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថាសហគមន៍អន្តរជាតិ បានយល់ព្រមគ្នាក្នុងការបន្ត រួបរួមគ្នាដើម្បីធ្វើយ៉ាងណាជម្រុញឲ្យកូរ៉េខាងជើង ក្នុងការវិលត្រឡប់មកកាន់តុចចារនុយក្លេអ៊ែរវិញ និងក៏ដូចជាបន្តដាក់សំពាធ ទៅលើប្រទេសកុម្មុយនីសមួយនេះជាពិសេស លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់គេ។

ឆ្លើយតបទៅនឹងការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់ម្នាក់តំណាងរបស់កូរ៉េខាងជើងក្នុងការចចារ ជាមួយនឹងអាមេរិកបានបញ្ជាក់ថាជាក់ស្តែងអាមេរិក បានធ្វើខុសពីអ្វីដែលខ្លួន បាននិយាយពោលគឺអាមេរិកមិនមានយុទ្ធសាស្ត្រ ក្នុងការបញ្ចប់ការប្រឈមមុខ ដាក់គ្នាឡើយលើបញ្ហានុយក្លេអ៊ែរនោះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top