ព្រឹត្តិការណ៍

ក្រុមហ៊ុនអ៊ីនធើណេត ដាក់កម្រិតលើការចុះឈ្មោះ លើគេហទំព័រ តាមប្រធានបទមេរោគ

បូស្តុន៖ ក្រុមហ៊ុនអ៊ីនធើណេត កំពុងបញ្ចប់ការចុះឈ្មោះគេហទំព័រដោយស្វ័យប្រវត្តិ ដែលរួមបញ្ចូលទាំងពាក្យ ឬឃ្លាទាក់ទងទៅនឹងការរីករាលដាលនៃជំងឺ COVID-19  ជាការប៉ុនប៉ងដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចបន្លំ ដែលទាក់ទងនឹងមេរោគ។

Namecheap មានមូលដ្ឋាននា Los Angeles បានធ្វើការសន្យា បន្ទាប់ពីចៅក្រមសហព័ន្ធ នៅរដ្ឋតិចសាស់បានបញ្ជា ឲ្យលុបចោលគេហទំព័ររបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិកបានចោទប្រកាន់ពីបទលួចព័ត៌មានកាតឥណទាន ខណៈផ្តល់ជូនឧបករណ៍ចាក់វ៉ាក់សាំងការពារមេរោគ។ គេហទំព័រនេះបាន អះអាងថា ជាឧបករណ៍វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកជា ថ្នូរនឹងថ្លៃសេវាដឹកជញ្ជូន ៤,៩៥ ដុល្លារ។

បច្ចុប្បន្ននេះមិនមានវ៉ាក់សាំង សម្រាប់ជំងឺកូរ៉ូណា ដែលបណ្តាលឲ្យមានជំងឺCOVID-19  ហើយអ្នកជំនាញនិយាយថា វានឹងចំណាយពេលពី ១២ ទៅ ១៨ ខែដើម្បីអភិវឌ្ឍវា។ DOJ បាននិយាយថា គេហទំព័រដែលមានឈ្មោះថា coronoa virus medicalkit.com កំពុងប្រមូលព័ត៌មានកាតឥណទាន។ គេហទំព័របានចុះឈ្មោះដែននោះ ជាមួយឈ្មោះឆេប។ ម្ចាស់មិនស្គាល់អត្តសញ្ញាណត្រូវបានចុះបញ្ជីជា “John Doe” នៅក្នុងឯកសារតុលាការហើយមិនអាច ទាក់ទងសុំការបំភ្លឺបានទេ។ 

លោក Richard Kirkendall នាយកប្រតិបត្តិក្រុមហ៊ុន Namecheap បានថ្លែងតាមអ៊ីម៉ែល ទៅកាន់អតិថិជនថា ក្រុមហ៊ុនបានហាមឃាត់លក្ខខណ្ឌដូចជា “កូរ៉ូណា ឬCOVID ” និង“ វ៉ាក់សាំង” ពីឧបករណ៍ស្វែងរកភាពអាច រកបានដែនរបស់ក្រុមហ៊ុនជាវិធានការណ៍មួយដែលរារាំង ការចុះឈ្មោះស្វ័យប្រវត្តរួមទាំងល័ក្ខខ័ណ្ឌទាំងនោះ។ លោកបាននិយាយថា បុគ្គលិកក្រុមហ៊ុនអាចចុះបញ្ជីដែនស្របច្បាប់ដោយដៃ៕

ដោយ៖ លី ភីលីព

Most Popular

To Top