ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រី របស់ប្រទេសវៀតណាម បានស្នើឲ្យតៀមបិទទីក្រុងធំៗ ដើម្បីបញ្ឈប់ការឆ្លងរាលដាល ដោយសារវីរុសកូរ៉ូណា ខណៈដែលចំនួន នៃអ្នកឆ្លងរោគ នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងជិត២០០នាក់ ។
លោក ង្វៀន ស៊ូន ផុក (Nguyen Xuan Phuc) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុងហាណូយ និងហូជីមិញ បានធ្វើការឆ្លុះបញ្ចាំង និងរៀបផែនការថ្មីៗដើម្បីប្រយុទ្ធប្រឆំាងនឹងវីរុស និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបិទទីក្រុង” ។
លោក Phuc បានថ្លែងថា “វៀតណាម បានធ្លាក់ក្នុងការឆ្លងជំងឺ ក្នុងកម្រិតមួយខ្ពស់ ហើយបណ្តាទីក្រុងធំៗជាច្រើន បានឆ្លងយ៉ាងឆាប់រហ័ស និងបានចាត់វិធានការណ៍បន្ទាន់ រៀងរាល់ម៉ោង និងគ្រប់នាទី ដើម្បីអនុវត្តន៍ ទៅលើការបញ្ជាក់កាន់តែច្បាស់ អំពីការវាយតម្លៃទៅលើជំងឺ” ។
រដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យបិទផ្អាក ដំណើរការជើងហោះហើរទៅមក ប៉ុន្តែទុកតែការហោះហើរ ក្នុងស្រុកតែប៉ុណ្ណោះ ដើម្បីបញ្ចប់ការប្រមូលផ្តុំគ្នា ជាសាធារណៈ និងបានបិទជាបណ្តោះអាសន្ន មិនមែនសេវាដែលសំខាន់បំផុត រហូតដល់ថ្ងៃទី១៥ ខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា