ចិន៖ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយវិទ្យាស្ថាន ស្រាវជ្រាវហុន នៅថ្ងៃទី ២០ ខែមីនាថា លោក Xu Jiayin ប្រធានក្រុមហ៊ុន Evergrande Group នៅតែជាអ្នកមានជាងគេ ក្នុងចំណោមមហាសេដ្ឋីពិភពលោក លើវិស័យអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិ សរុបចំនួន ២៣១ ពាន់លានយ័ន គឺ សហគ្រិនចិនឈ្នះបាន ៨ ពិន្ទុក្នុងចំណោមកំពូលទាំង ១០។
លោក Xu Jiayin ជាមហាសេដ្ឋីអចលនទ្រព្យ ដែលមានជាងគេបំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា បន្ទាប់មក លោក Li Ka-shing មានទ្រព្យសម្បត្តិ ២០០ ពាន់លានយ័ន។ ក្រុមគ្រួសារ Yang Huiyan បានចងភ្ជាប់ជាមួយ លោក Lee Shau-kee សម្រាប់ចំណាត់ថ្នាក់ទី៣ មានទ្រព្យសម្បត្តិរបស់លោក មានចំនួន ១៨៩ ពាន់លានយ័ន។
មហាសេដ្ឋីចំនួន ៥ នាក់ ត្រូវបានជាប់ចំណាត់ថ្នាក់ទី ៥ ដែលមានទឹកប្រាក់ចំនួន ១១៩ ពាន់លានយ័នរួមមាន លោកWang Jianlin, Cheng Kar-shun Lau Luen-hung អ្នកជំនួញជនជាតិអាមេរិក Donald Bren និងលោកDonald Bren អាយុ ២៩ ឆ្នាំ មកពីចក្រភពអង់គ្លេស ដែលជាមហាសេដ្ឋី អចលនទ្រព្យវ័យក្មេងបំផុត នៅលើពិភពលោក។
លោក Yao Zhenhua ប្រធានក្រុមហ៊ុន Baoneng Group ជាប់ចំណាត់ថ្នាក់ទី ១០ ជាមួយទ្រព្យសម្បត្តិសុទ្ធចំនួន ១១២ ពាន់លានយ័ន។ បញ្ជីអ្នកមានអចលនទ្រព្យពិភព លោក Hurun ឆ្នាំ ២០២០ បានកត់សំគាល់ថា មហាសេដ្ឋី ២៥៦នាក់ ដែលមានឈ្មោះ នៅក្នុងបញ្ជីទូទាំងពិភពលោក កើនឡើង ១៧ ធៀបនឹងឆ្នាំមុន ដែលម្នាក់ៗមានទ្រព្យសម្បត្តិលើសពី ១ ពាន់លានដុល្លារ។
ប្រទេសចិនមានមហាសេដ្ឋី ១៣៩ នាក់ ដែលមានទ្រព្យសម្បត្តិសរុប ៥៨៦ ពាន់លានយន់ បន្ទាប់មក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលមានមហាសេដ្ឋី៣៤ និង១៧ នាក់រៀងៗខ្លួន៕ ដោយ៖លី ភីលីព