ព្រឹត្តិការណ៍

Sony Bank បើកដំណើរការ សេវាកម្មធនាគារ តាមប្រព័ន្ធអ៊ីនធើណេត ភាសាអង់គ្លេសថ្មី

តូក្យូ៖ ក្រុមហ៊ុន Sony Bank Incorporated បានប្រកាសបើកដំណើរការ សេវាកម្មធនាគារតាមអ៊ីនធើណេត ជាភាសាអង់គ្លេសថ្មីមួយ ដែលមានគោលបំណង ផ្តល់ជូនប្រជាជនបរទេស នៅក្នុងប្រទេសជប៉ុន នូវវិធីគ្មានការរំខាន ក្នុងការបើកគណនីធនាគារ និងធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ ជាភាសាអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

គិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ (១) ចំនួនប្រជាជនបរទេសនៅជប៉ុន បានកើនឡើងដល់ ២,៨២ លាននាក់កើនឡើង ៧,៣ ភាគរយធៀបនឹងឆ្នាំមុន ហើយតួលេខទាំងនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត។

ទន្ទឹមនឹងនេះដែរ យោងតាមការស្ទង់មតិ តាមអ៊ីនធើណេត (២) នៃប្រជាជនបរទេស ដែលធ្វើឡើងដោយ Sony Bank ៦០ ភាគរយនៃអ្នកឆ្លើយតប បានបង្ហាញថា ពួកគេមិនពេញចិត្ត នឹងនីតិវិធីធនាគារ នៅក្នុងប្រទេសជប៉ុន។ មូលហេតុ ត្រូវបានលើកឡើងជាទូទៅបំផុត សម្រាប់កង្វះការពេញចិត្តនេះ រួមមានឯកសារ និងនីតិវិធីស្មុគស្មាញ ភាពចាំបាច់នៃការផ្សាហាន់ណូ និងកង្វះការគាំទ្រភាសា។

នៅពេលត្រូវបានសួរថា តើសេវាកម្មអ្វី ដែលពួកគេចង់បានពីធនាគារ នៅប្រទេសជប៉ុន ការឆ្លើយតបខ្ពស់បំផុត ពីប្រជាជនបរទេស គឺតម្រូវការសម្រាប់ ធនាគារតាមអ៊ីនធើណេត និងអាចធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ ដោយមិនចាំបាច់ ទៅជួបធនាគារដោយផ្ទាល់។ លទ្ធផលទាំងនេះ បានបញ្ជាក់ជាថ្មីថា មានសក្តានុពល សម្រាប់ធនាគារជប៉ុន ក្នុងការផ្តល់នូវសេវាកម្ម មានភាពងាយស្រួល សម្រាប់ប្រជាជនបរទេស ក្នុងប្រទេសជប៉ុន ជាមួយនឹងប្រព័ន្ធធនាគារអង់គ្លេស និងសេវាកម្មគាំទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top