ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នំា ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាបានកើនឡើងលើស៣.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ហើយថ្ងៃនៃការកាន់ទុក្ខចំពោះអ្នកស្លាប់យ៉ាងរង្គាលរបស់ប្រទេសមិនទាន់ប្រព្រឹត្តធ្វើឡើងនៅឡើយទេ ទន្ទឹមនឹងនេះដែរ នៅក្រុងញ៉ូវយ៉ក ទើបបានទទួលគ្រែចំនួន១.០០០គ្រឿង សម្រាប់នាវាពេទ្យ ដែលជាក្តីសង្ឃឹមសម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែក ។
សរុបនៃអ្នកស្លាប់ដោយសារវីរុសកំណាចនេះនៅសហរដ្ឋអាមេរិក បានកើនឡើងលើស៣.០០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកស្លាប់ចុងក្រោយគិតត្រឹមថ្ងៃចន្ទចំនួន៥៤០នាក់ ហើយគេបានរាយការណ៍អំពីករណីបានកើនឡើងលើសពី១៦៣.០០០នាក់ ។
នាវាពេទ្យសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាពេទ្យ Comfort នឹងព្យាបាលអ្នកជំងឺណាម្នាក់ដែលមិនមានផ្ទុកវីរុសកូរ៉ូណា ក្នុងនោះរាប់បញ្ចូលទាំងតម្រូវការខាងផ្នែកវះកាត់ និងការថែទាំក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយខិតខំបញ្ចៀសនូវប្រភពណានានាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា