បរទេស៖ស្របពេលដែលថវិកា ទំនុបបម្រុងពីកិច្ចព្រមព្រៀងបែងចែក ចំណាយយោធា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានអស់នៅថ្ងៃពុធនេះ ដោយគ្មានកិច្ចព្រមព្រៀងថ្មីកើតមាននោះ កងកម្លាំងនៅកូរ៉េ របស់សហរដ្ឋអាមេរិក បានឲ្យបុគ្គលិកស៊ីវិលកូរ៉េខាងត្បូងរាប់ពាន់នាក់ឈប់សម្រាក។
ការឲ្យបុគ្គលិកស៊ីវិកជនជាតិកូរ៉េខាងត្បូងឈប់សម្រាកនេះ គឺត្រូវបានធ្វើឡើង ក្រោយការចរចាគ្នាជាច្រើនខែ បានបរាជ័យក្នុងការបំបាត់ភាពខុសគ្នា ជុំវិញការចំណាយសម្រាប់កិច្ចព្រមព្រៀងវិធានការពិសេសថ្មីមួយ ដែលកំណត់ថា ទីក្រុងសេអ៊ូលត្រូវចំណាយប្រាក់ចំនួនប៉ុណ្ណា សម្រាប់រក្សាកងទ័ពអាមេរិក២៨.៥០០នាក់ ប្រចាំការលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានស្នើសុំឲ្យកូរ៉េខាងត្បូងចំណាយប្រចាំឆ្នាំ៥ពាន់លានដុល្លារ គឺជាចំនួនកើនឡើងដល់ទៅ៥ដង ពីប្រាក់៨៩០លានដុល្លារ ដែលទីក្រុងសេអ៊ូល បានចំណាយ នៅក្នុងឆ្នាំ២០១៩៕ ប្រែសម្រួល៖ប៉ាង កុង

