ព្រឹត្តិការណ៍

សមាជិកសភាកំពូលអាមេរិក ជំរុញឱ្យលោក ត្រាំ ឈានដល់កិច្ចព្រមព្រៀងការពារជាតិ ជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក បានចោទប្រកាន់លោកប្រធានាធិបតី ដូណា ល់ ត្រាំ កាលពីថ្ងៃពុធ ពីបទជំរិតយកលុយសម្ព័ន្ធមិត្ត ហើយបានជំរុញឱ្យរដ្ឋបាល ឈានដល់កិច្ចព្រមព្រៀង ចែកចំណាយការពារជាតិ ជាមួយកូរ៉េខាងត្បូង។

លោក Eliot Engel (D-NY) បានចេញសេចក្តីថ្លែងការណ៍ តាមរយៈបណ្តាញសង្គមធ្វីតទ័រ បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានដាក់កម្មករកូរ៉េខាងត្បូង រាប់ពាន់នាក់ នៅលើការឈប់សម្រាក ដែលមិនបានបង់ប្រាក់ ដោយសំអាងលើអវត្តមាន នៃកិច្ចព្រមព្រៀង ដែលបានចែករំលែកការចំណាយ សម្រាប់ការឈរជើង របស់កងទ័ពអាមេរិក ចំនួន ២៨.៥០០ នាក់។

លោក Engel បានបញ្ជាក់ថា “លោក ត្រាំ គួរតែធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងជំងឺ COVID19 និងការពារការជឿនលឿន នៅក្នុងកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង កុំជំរិតសម្ព័ន្ធមិត្ដ រដ្ឋបាលគួរតែឈានដល់ កិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងត្បូង ហើយបញ្ឈប់ការធ្វើឱ្យគ្រោះថ្នាក់ ដល់សន្តិសុខនៃប្រទេសទាំងពីរ”៕ដោយ៖ ឈូក បូរ៉ា

Most Popular

To Top