បរទេស៖ទូរទស្សន៍BBC នៅថ្ងៃព្រហស្បតី៍ទី២ខែមេសានេះបានសរសេរថា ទីក្រុង Shenzhen បានក្លាយទៅជាទីក្រុងដំបូងគេរបស់ប្រទេសចិន ដែលបានដាក់ចេញនូវច្បាប់ ប្រឆាំងការទទួលទាន សាច់ឆ្កែនិងឆ្មា។
ការដាក់ច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីការរាតត្បាតនៃវិរុសកូរ៉ូណា ដ៏អាក្រក់បំផុតនោះគឺត្រូវបានគេដឹងថាបានកើតឡើងដំបូងចេញពី ការទទួលទានសាច់សត្វព្រៃរបស់ពលរដ្ឋចិន ហើយដែលកន្លងមកចិនក៏បានដាក់បម្រាមមិនឲ្យធ្វើការជួញដូរ និងប្រើប្រាស់សត្វព្រៃរួចមកហើយដែរ។
ដំណាក់កាលដំបូងដែល នឹងចាប់ផ្តើមចេញពីទីក្រុងShenzhen មុនគេចំពោះច្បាប់ថ្មីនេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែឧសភខាងមុខនេះហើយ។
គួរបញ្ជាក់ថាយោងតាមតួលេខ របស់អង្គការឃ្លាំមើលសង្គមមនុស្សលោកឬហៅកាត់ថា HIS(Human Society International) បានបង្ហាញថាសត្វឆ្កែដល់ទៅ៣០លានក្បាលត្រូវបានសម្លាប់ធ្វើជាអាហារ នៅទូទាំងប្រទេសទាំងឡាយនៅអាស៊ីបូកបញ្ចូលទាំង នៅក្នុងប្រទេសចិនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី
