បរទេស៖The Bloomberg នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានសរសេរថាអាមេរិក ត្រៀមនឹងដាក់ពង្រាយទ័ពជើងទឹករបស់ខ្លួន ទៅកាន់តំបន់សមុទ្រការ៉ាប៊ីនធ្វើយ៉ាងណាដើម្បីដាក់សំពាធទៅលើក្រុមជួញដូរគ្រឿងញៀននៅតំបន់អាមេរិកឡាទីន ដែលត្រូវបានគេមើលឃើញថាជាក់ស្តែងតម្រង់សំដៅមេដឹកនាំ វេណេស៊ុយអេឡាលោកម៉ាឌូរ៉ូ។
ផែនការនេះត្រូវបានប្រកាសឡើងដោយ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដោយមេដឹកនាំរូបនេះ បានបញ្ជាក់ដែរថាក្រុមជួញដូរគ្រឿងញៀន បានសម្លឹងឃើញឧិកាសពេលដែលអាមេរិកកំពុងមមាញឹក នឹងការប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណានាពេលបច្ចុប្បន្នដូចនេះ អាមេរិកដាច់ខាតត្រូវតែបន្ថែមកម្លាំងទ្វេរដង ដើម្បីរារាំងពួកគេ។
ការដាក់ពង្រាយទ័ពជើងទឹកបន្ថែម មានដូចជានាវាចម្បាំងនិងកងយន្តហោះផងធ្វើឡើងនៅក្រោយបន្តិច ដែលអាមេរិកទើបតែបានប្រកាសផ្តល់រង្វាន់សម្រាប់ ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាបច្ចុប្បន្នគឺ លោកម៉ាឌូរ៉ូថាជាមេខ្លោងក្រុមជូញគ្រឿងញៀនដ៏ធំនៅអាមេរិក ឡាទីនដល់ទៅ១៥លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី


