កិច្ចប្រជុំជាបន្ទាន់មួយ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ បានសម្រេចចិត្តជាលទ្ធផល ហើយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Champion League និង Europa League ដោយក្នុងនោះ UEFA បានប្រកាសថា នឹងធ្វើការពន្យាពេលបន្តទៀត រហូតដល់ការសម្រេចចិត្តថ្មីមួយ នៅពេលក្រោយ។
គណកម្មការបាល់ទាត់ដ៏ធំបំផុត នៅអ៊ឺរ៉ុបមួយនេះ បានបញ្ជាក់ថា ស្ថានភាពកាន់តែអាក្រក់ នៅក្នុងប្រទេសតំបន់អ៊ឺរ៉ុប ជាក់ស្តែងទាំងអ៊ីតាលី អង់គ្លេសនិងអេស្បាញនោះ ពិតជាមិនអាចធ្វើឲ្យព្រឹត្តិការណ៍នេះ ត្រឡប់មកវិញបានភ្លាមនោះទេ ហើយប្រធាន UEFA លោក Alexander Ceferin ក៏បានបន្ថែមទៀតដែរថា បើទោះបីជាអាចកំណត់ពេលវិញ បានមែនក៏ការប្រកួតនឹងធ្វើឡើង ដោយបិទទ្វារកីឡាដ្ឋានដដែល។
ខណៈដែលព្រឹត្តិការណ៍ បាល់ទាត់អ៊ឺរ៉ូឆ្នាំ២០២០ ក្នុងខែមិថុនា ក៏ត្រូវបានលុបចោលផងដែរនោះ ព្រឹត្តិការណ៍ធំៗផ្សេងទៀត គឺត្រូវបានលុបចោល ឬពន្យារពេលដូចគ្នាដែរ។ គួរបញ្ជាក់ថា Champion League វគ្គផ្តាច់ព្រ័ត្រតាមផែនការ នឹងត្រូវធ្វើឡើង នៅក្នុងខែមេសា ឆ្នាំ២០២០នេះ៕
ប្រែសម្រួល៖ស៊ុនលី