សេអូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងទ័ពអាកាសកូរ៉េខាងត្បូង កំពុងជំរុញឱ្យដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Global Hawk នៅក្នុងឆ្នាំ២០២០ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ប្រទេសកូរ៉េខាងត្បូង បាននាំយកយន្តហោះ RQ-4 Block 30 Global Hawk ពីខែធ្នូ ហើយបាននិងកំពុងធ្វើការដើម្បីដាក់ឱ្យដំណើរការ។ កងអនុសេនាធំឈ្លបយកការណ៍ ត្រូវបានបង្កើតឡើង ដើម្បីមើលការខុសត្រូវទ្រព្យសម្បត្តិនៅខែនោះ។
ប្រភពយោធាមួយបាន ឲ្យដឹងថា “ការងារដែលពាក់ព័ន្ធសម្រាប់ ការដាក់ពង្រាយប្រតិបត្តិការរបស់ខ្លួនកំពុងបន្ត ដោយគ្មានឧបសគ្គ លោកបានបន្ថែមថាពេលវេលា ជាក់លាក់ គឺត្រូវផ្លាស់ប្តូរ”៕ ដោយ ឈូក បូរ៉ា