បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឹងប្រែង អភិវឌ្ឍកម្មវិធីលំហអាកាស សម្រាប់គោលបំណងសន្តិភាព ហើយរដ្ឋបាលអភិវឌ្ឍន៍ លំហអាកាសជាតិ របស់រដ្ឋាភិបាល នឹងបន្តធ្វើលើគម្រោងជាច្រើន នៅក្នុងឆ្នាំនេះ។
យោងតាមប្រភពព័ត៌មាន ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ឃោសនាទីក្រុងព្យុងយ៉ាង ឈ្មោះ Naenara បាននិយាយថា រដ្ឋកំពុងតែប្រឹងប្រែងយ៉ាងសកម្ម លើការអភិវឌ្ឍកម្មវិធីអវកាស ក្នុងផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ថា ប្រទេសកុម្មុយនិស្តឯកាកូរ៉េខាងជើង បានធ្វើការផ្អាកបាញ់បង្ហោះផ្កាយរណប នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ស្របពេលដែលលោក គីម ជុងអ៊ុន បានជួបគ្នា ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកដទៃទៀត៕ ប្រែសម្រួល៖ប៉ាង កុង

