UN៖ បើយោងតាមការវិភាគ ចេញផ្សាយដោយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA)ថា សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ចុះដល់ ១ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ហើយអាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។
របាយការណ៍សង្ខេបរបស់ UN-DESA រកឃើញថា កម្មកររាប់លាននាក់ កំពុងប្រឈមនឹងហានិភ័យ បាត់បង់ការងារ ដោយសារប្រទេសជិត១០០ បិទព្រំដែនជាតិរបស់ខ្លួន។ នោះអាចបណ្តាល ឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ០,៩ ភាគរយនៅចុងឆ្នាំ ២០២០ ឬខ្ពស់ជាងនេះ ប្រសិនបើរដ្ឋាភិបាលខកខាន មិនបានផ្តល់ការគាំទ្រប្រាក់ចំណូល និងជួយជំរុញការចំណាយ របស់អ្នកប្រើប្រាស់។
យោងតាមការព្យាករណ៍ ការបិទទ្វារនៅអឺរ៉ុប និងអាមេរិកខាងជើង កំពុងធ្វើឲ្យប៉ះពាល់ ដល់វិស័យសេវាកម្ម ជាពិសេសឧស្សាហកម្ម មានអន្តរកម្មរាងកាយ ដូចជាពាណិជ្ជកម្មលក់រាយ ការកម្សាន្ត និងបដិសណ្ឋារកិច្ច សេវាកម្មកម្សាន្ត និងដឹកជញ្ជូន។ ជារួមឧស្សាហកម្មបែបនេះ មានចំនួនច្រើនជាងមួយភាគបួន នៃការងារទាំងអស់ នៅក្នុងសេដ្ឋកិច្ចទាំងនេះ។
នៅពេលអាជីវកម្ម ខាតបង់ប្រាក់ចំណូល ភាពអត់ការងារធ្វើ ទំនងជានឹងកើនឡើងយ៉ាងខ្លាំង ដោយផ្លាស់ប្តូរការផ្គត់ផ្គង់ ផ្នែកតម្រូវការខាងសេដ្ឋកិច្ច សម្រាប់សេដ្ឋកិច្ច។ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ភាគច្រើន ពឹងផ្អែកលើរយៈពេល នៃការរឹតត្បិតលើចលនារបស់ប្រជាជន សកម្មភាពសេដ្ឋកិច្ច និងលើទំហំនិងប្រសិទ្ធភាព នៃការឆ្លើយតបដោយរតនាគារជាតិ៕
ដោយ៖លី ភីលីព