តូក្យូ៖ ក្រុមហ៊ុន Sony Corp បាននិយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន ១០០ លានដុល្លារ ដើម្បីជួយដល់វិស័យវេជ្ជសាស្រ្ត ការអប់រំ និងការកម្សាន្តនៅក្នុង និងក្រៅប្រទេសជប៉ុន ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសថ្មីកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
Sony បាននិយាយថា មូលនិធិនេះភាគច្រើន សម្រាប់បុគ្គលិកពេទ្យ ប្រយុទ្ធប្រឆាំងនឹងវីរុស កុមារ និងអ្នកអប់រំរៀនតាមអ៊ីនធើណត ដោយសារតែការបិទសាលា ក៏ដូចជាសិល្បករ និងអ្នកបង្កើតដែលរងគ្រោះ ដោយសារការលុបចោល ការពន្យារពេលព្រឹត្តិការណ៍ ឬការព្យួរផលិតកម្មភាពយន្ត។ អំណោយនេះ គឺជាផ្នែកមួយនៃអេឡិចត្រូនិច និងកម្សាន្តធំបំផុត បានធ្វើដោយកើនលើសទឹកប្រាក់ ៧,២ ពាន់លានយ៉េន (៦៧ លានដុល្លារ) ត្រូវបានផ្តល់ជូន បន្ទាប់ពីមានគ្រោះមហន្តរាយរញ្ជួយដី និងគ្រោះមហន្តរាយស៊ូណាមី ដែលបានវាយប្រហារភាគខាងកើត និងភាគឥសានប្រទេសជប៉ុន។
ក្រុមហ៊ុន Sony បាននិយាយអំពីមូលនិធិ ដែលទឹកប្រាក់ ១០ លានដុល្លារ នឹងត្រូវផ្តល់ជូនដល់ អង្គការសុខភាពពិភពលោក មូលនិធិ មេឌីសេនសាន់ហ្វាយស៍ មូលនិធិកុមារ និងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន ដើម្បីជួយបុគ្គលិកពេទ្យនៅជួរមុខ ឆ្លើយតបនឹងវីរុសនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Sony និងជាប្រធានក្រុមហ៊ុន Sony លោក Kenichiro Yoshida បានមានប្រសាសន៍ថា យើងនឹងធ្វើអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន ក្នុងនាមជាក្រុមហ៊ុនសកល ដើម្បីគាំទ្របុគ្គលម្នាក់ៗ នៅជួរមុខនៃសមរភូមិប្រឆាំងនឹង COVID-19 កុមារដែលជាអនាគតរបស់យើង និងអ្នក បានទទួលឥទ្ធិពល នៅក្នុងសហគមន៍ច្នៃប្រឌិត ។
ក្រុមហ៊ុនSony បាននិយាយកាលពីសប្តាហ៍មុនថា ប្រាក់ចំណេញសុទ្ធរបស់ក្រុម នៅក្នុងឆ្នាំនេះ ដល់ខែមីនា ទំនងជាត្រូវបានកាត់បន្ថយពី ៥៩០ ពាន់លានយ៉េន ជាការព្យាករណ៍មួយ ដែលវាត្រូវបានចេញផ្សាយ នៅក្នុងខែកុម្ភៈ ដោយសារតែផលប៉ះពាល់ពីវីរុស៕ ដោយ៖លី ភីលីព