ប៉េកាំង៖ ប្រទេសចិន នឹងធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិមួយ នៅថ្ងៃសៅរ៍សម្រាប់ទុក្ករបុគ្គល ដែលបានស្លាប់ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃជំងឺឆ្លង COVID-១៩ ហើយជនរួមជាតិ ដែលបានស្លាប់ដោយសារជំងឺឆ្លងនេះ ។ នេះបើយោងតាមក្រុមប្រឹក្សារដ្ឋ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលពិធីរំលឹកនោះ ទង់ជាតិនឹងហោះហើរនៅពាក់កណ្ដាលដង នៅទូទាំងប្រទេស និងនៅគ្រប់ស្ថានទូតចិន និងស្ថានកុងស៊ុលនៅបរទេស ហើយសកម្មភាពកម្សាន្តសាធារណៈ នឹងត្រូវផ្អាកនៅទូទាំងប្រទេស។
នៅម៉ោង ១០ និង០០ នាទីព្រឹកថ្ងៃសៅរ៍នេះ ប្រជាជនចិនទូទាំងប្រទេស នឹងស្មឹងស្មាតរយៈពេល ៣ នាទី ដើម្បីកាន់ទុក្ខចំពោះអ្នកដែលមានជំងឺ ៕
ប្រែសម្រួលៈ ណៃ តុលា


