ព្រឹត្តិការណ៍

សណ្ឋាគារទំាងអស់ នៅក្រុងប៉ាតាយ៉ា ប្រទេសថៃឡង់ដ៏ ត្រូវបិទផ្អាកដំណើរការ ទាំងស្រុង

បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ថា សណ្ឋាគារទាំងអស់ នៅក្រុងប៉ាតាយ៉ា និងនៅខេត្តឈុនបុរី ស្ថិតនៅភាគខាងកើត ប្រទេសថៃឡង់ដ៏ បានត្រូវបញ្ជាឲ្យបិទផ្អាក ដំណើរការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។

លោក Phakharathorn Thianchai អភិបាលខេត្ត ឈុនបុរី បានបញ្ជាក់នៅថ្ងៃសុក្រនេះថា គាត់បានស្នើឲ្យចាត់វិធានការ ចុងក្រោយបង្អស់ប្រឆាំង នឹងការឆ្លងរាលដាលជំងឺ COVID-19 ដោយបិទផ្អាកដំណើរការ ជាបណ្តោះអាសន្ន គ្រប់សណ្ឋាគារទាំងអស់ នៅក្រុងប៉ាតាយ៉ា និងឈុនបុរី រហូតដល់មានការណែនាំ នៅពេលខាងមុខ ។

ទន្ទឹមនឹងនេះដែរ បុគ្គលិកដែលបម្រើការងារ នៅតាមសណ្ឋាគារនៅក្រុងប៉ាតាយ៉ា ឬក៏ឈុនបុរី ទាំងអស់ ត្រូវបានហាមឃាត់ មិនឲ្យមានអ្នកចាកចេញ ទៅណាឡើយ ពិសេសភ្ញៀវទេសចរបរទេស ដោយស្ថិតនៅក្នុងការត្រួតពិនិត្យ ។

គាត់បានថ្លែងថា គ្រប់ហាងម៉ាស្សា ចាក់សក្តិ ហាងកែសម្ផស្សំ ផ្សារផលិតផលនានានៅក្រុងប៉ាតាយ៉ា និងឈុនបុរី ក៏ត្រូវបានបញ្ជាឲ្យ ផ្អាកដំណើរការ ជាបណ្តោះអាសន្នដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top