ប្រវត្តិសាស្ត្រ: ក្នុងកំឡុងសង្គ្រាមលោកលើកទី២ គឺនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៤០ ណាស៊ីសអាល្លឺម៉ង់ បានធ្វើការលុកលុយប្រទេស ន័រវែស ដែលជាប្រទេសមិនប៉ះពាល់ ជាមួយនឹងសង្គ្រាមលោក យ៉ាងគួរឱ្យភ្ញាក់ផ្អើល ដល់ក្រុមកងកម្លាំង អ្នកការពារជាតិន័រវែស និងជាពិសេសចក្រភពអង់គ្លេស ហើយខ្លួនបានចាប់យក ទីតាំងសំខាន់ៗជាច្រើន នៅតាមឆ្នេរសមុទ្រ នៃប្រទេសនេះទៀតផង។
ក្នុងអំឡុងពេលដំណាក់កាលដំបូងនៃការឈ្លានពានក្រុមហ្វាស៊ីសនិយមនៅន័រវែសក្រោមការដឹកនាំរបស់លោក Vidkun Quisling ក្នុងជួរឈរទី៥របស់ពួកឈ្លានពានអាល្លឺម៉ង់បានរឹបអូសយកមជ្ឈមណ្ឌលសរសៃប្រសាទ និងចាប់ផ្តើមផ្សាយព័ត៌មានបែបចចាមអារ៉ាមមិនពិតនិងកាន់កាប់មូលដ្ឋានទ័ពនិងទីតាំងផ្សេងៗទៀតហើយទីតាំងជាបន្តបន្ទាប់ចុងក្រោយគឺនៅខែមិថុនាប្រទេសន័រវែសក៏បានធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃរបស់ក្រុមណាស៊ីសទាំងស្រុង។
បន្ទាប់ពីការចុះចាញ់អាល្លឺម៉ង់នៅខែឧសភាឆ្នាំ១៩៤៥គឺក្រោយពេល៥ឆ្នាំនៃការឈ្លានពានលោកQuilslingត្រូវបានគេចាប់ខ្លួននិងថែមទាំងបានផ្តន្ទាទោសពីបទក្បត់ជាតិនិងបាញ់សម្លាប់ចោលតែម្តង។ចាប់ពីពេលនោះឈ្មោះរបស់គាត់បានបង្កើតជាពាក្យquisling ដែលមានន័យថា “ក្បត់” នៅក្នុងភាសាជាច្រើនក្នុងតំបន់អ៊ឺរ៉ុប។
ចំណែកនៅដាណឺម៉ាកវិញព្រះមហាក្សត្រChristian Xបានប្រកាសថាកងទ័ពរបស់ទ្រង់មិនមានសមត្ថភាពអ្វីដើម្បីទប់ទល់ទៅនឹងកម្លាំងដ៏ខ្លាំងក្លារបស់អាល្លឺម៉ង់ឡើយដែលក្រោយមកការឡោមព័ទ្ធប្រទេសត្រូវបានធ្វើឡើងក្នុងរយៈពេលដ៏ខ្លីបំផុត។គ្រានោះដាណឺម៉ាកបានក្លាយទៅជាប្រទេសទី៣ដែលបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយហ៊ីត្លែរបន្ទាប់ពីប៉ូឡូញនិងន័រវែស៕
ប្រែសម្រួល:ស៊ុនលី