បរទេស៖ អភិបាលរដ្ឋញូវយ៉ក បានកត់សំគាល់ថា មានមនុស្សស្លាប់ជាង ៥០០ នាក់ ដែលទាក់ទងនឹងជំងឺឆ្លង គឺវីរុសកូវីដ១៩ ក្នុងមួយថ្ងៃតែមួយ ដែលធ្វើឱ្យចំនួនរ ដ្ឋនៅទូទាំងរដ្ឋ មានចំនួនជិត ៣.០០០ នាក់ ឬប្រហែលនឹងចំនួនដូចគ្នា ដែលត្រូវបានស្លាប់ នៅក្នុងការវាយប្រហារ ភេរវកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ។
យោងតាមសារព័ត៌មាន CHANNEL NEWS ASIA ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អភិបាលក្រុងញូវយ៉ក លោក Bill de Blasio ថា ទីក្រុងញូវយ៉ក មានពេលតែប៉ុន្មានថ្ងៃ ដើម្បីត្រៀមរៀបចំ សម្រាប់វីរុសឆ្លងកូវីដ១៩ ដែលអាក្រក់បំផុត។ លោក Bill ក៏បានសុំជំនួយពីរដ្ឋាភិបាល សហព័ន្ធផងដែរ ដើម្បីបញ្ចប់ការខ្វះបុគ្គលិកពេទ្យ និងបំពង់ខ្យល់bសម្រាប់អ្នកជំងឺ។
ទីក្រុងនេះបានរងគ្រោះ ជាងមួយភាគបួន នៃការស្លាប់របស់អាមេរិក នៅក្នុងការផ្ទុះឡើង របស់វីរុសនេះ។
ចំនួនអ្នកស្លាប់ ២៤ ម៉ោងគឺ ៥៦២ នាក់ដែលធ្វើឱ្យរដ្ឋញូវយ៉ក សរុបមានអ្នកស្លាប់ ២.៩៣៥ នាក់។ លោកបានហៅវាថាជាការកើនឡើងខ្ពស់បំផុត នៃចំនួនអ្នកស្លាប់ ចាប់តាំងពីយើងបានចាប់ផ្តើមផ្ទុះជំងឺ។ ការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញាបានសម្លាប់មនុស្សជិត ៣.០០០ នាក់ដែលភាគច្រើន នៃពួកគេនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក នៃទីក្រុងញូវយ៉ក។
លោក De Blasio កំពុងស្នើសុំ គិលានុប្បដ្ឋាយិកាចំនួន ១០០០ នាក់ វេជ្ជបណ្ឌិតចំនួន ១៥០ នាក់ និងអ្នកព្យាបាលរោគផ្លូវដង្ហើមចំនួន ៣០០ នាក់ ខណៈចំនួន នៃករណីជំងឺកូវីដ ១៩ នៅក្នុងទីក្រុងត្រូវបាន គេរំពឹងថានឹងកើនឡើងខ្លាំង នៅសប្តាហ៍ក្រោយ។
អភិបាលក្រុង ញូយ៉ក រូបនេះ បានជំរុញឱ្យប្រធានាធិបតីដូណាល់ត្រាំ ប្រមូលបុគ្គលិកពេទ្យ ពីយោធាសហរដ្ឋអាមេរិក ហើយថា ទីក្រុងញូវយ៉ក មិនទាន់ទទួលបាន បំពង់ខ្យល់រហូតដល់ ៣.០០០ គ្រឿង ដែលត្រូវការនៅសប្តាហ៍ក្រោយនោះទេ។
សូមជម្រាបថា ច្រើនជាង ២៥ ភាគរយ នៃចំនួនអ្នកស្លាប់ ដោយវីរុសឆ្លងវីរុសអាមេរិក ចំនួន ៦.០៥៨ នាក់ គឺស្ថិតនៅរដ្ឋ ញូយ៉ក នេះបើតាមសាកលវិទ្យាល័យ ចនហបគីនស៍ នៅព្រឹកថ្ងៃសុក្រ ។ ការឆ្លងមេរោគ នៅសហរដ្ឋអាមេរិក សរុបចំនួន ២៤០,០០០ មានប្រហែល ២៤ ភាគរយនៃករណីជាង ១ លានករណីនៅទូទាំងពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា