បរទេស៖ នៅថ្ងៃអាទិត្យ ទី៥ ខែមេសានេះ ប្រធានាធិបតី ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយ អារ៉ាប៊ី សាអូឌីត និងសហរដ្ឋអាមេរិកផង ដើម្បីកាត់បន្ថយផលិតកម្មប្រេង។
លើសពីនេះ លោកពូទីន ក៏បាននិយាយដែរថា ប្រទេសរុស្ស៊ីមានឆន្ទៈ ក្នុងការធ្វើកិច្ចព្រមព្រៀង នៅក្នុងក្របខ័ណ្ឌ នៃអង្គការ OPEC បូកហើយថា រុស្ស៊ីបានត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។ លោកពូទីន បានបន្តថា ជារឿងចាំបាច់ណាស់ ដែលគ្រប់ភាគីត្រូវតែចូលរួមគ្នា ដើម្បីធ្វើឲ្យមានស្ថេរភាព លើទីផ្សារប្រេង។
គួរបញ្ជាក់ដែរថា តម្លៃប្រេងបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការធ្លាក់ចុះនៃតំរូវការ និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក ជុំវិញការឆ្លងរាលដាល នៃវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ស៊ុនលី

