ម្សិលមិញនេះមានព័ត៌មាន គួរឲ្យភ្ញាក់ផ្អើលមួយថា យន្តហោះឯកជន របស់កីឡាករLionel Messi ត្រូវបានចុះចតជាបន្ទាន់ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ក្រោយការធ្វើដំណើរ ពេលយប់ទៅកាន់ប្រទេសប្រេស៊ីល ហើយម៉ាស៊ីនជួបបញ្ហា។
ថ្ងៃនេះយើង នឹងនាំអ្នកទាំងអស់គ្នា ឲ្យបានស្គាល់ពីសមត្ថភាព និងភាពប្រណិត របស់យន្តហោះឯកជនតម្លៃ ១២លានផោនមួយគ្រឿងនេះ ។ វាត្រូវបានផលិតឡើងដោយក្រុមផលិត យន្តហោះមួយដែលមានមូលដ្ឋាន នៅក្នុងប្រទេសអាហ្សង់ទិន និងឌីសាញឡើងសម្រាប់គ្រួសារ របស់កីឡាករនេះតែម្តង ដែលសូម្បីតែជណ្តើរឡើង គឺមានឈ្មោះកូនទាំងអស់របស់កីឡាករនេះផង។
វាត្រូវបានបំពាក់ឧបករណ៍ទំនើបៗ ចុងក្រោយបំផុត បូករួមទាំងបន្ទប់ចង្ក្រានបាយផង បន្ទប់ទឹកដល់ទៅ២ផង ព្រមទាំងកៅអីអង្គុយចំនួន១៦ ហើយលើសពីនេះកៅអីទាំងនោះ គឺអាចបត់បញ្ចូលគ្នា ទៅជាគ្រែចំនួន៨ ដែលអាចគេងបានផងដែរ។
នៅកន្ទុយយន្តហោះយើង អាចមើលឃើញ លេខ១០យ៉ាងធំជាលេខ តំណាងឲ្យ ឯកសណ្ឋានកីឡាករ រូបនេះ ។ Messiក្នុងវ័យ៣១ឆ្នាំទៅហើយ នៅតែជាកីឡាករ ដ៏សំខាន់និងជាពិសេសមានឥទ្ធិពលបំផុត សម្រាប់ក្លឹបក្នុងពេលបច្ចុប្បន្ន ដោយក្នុងនោះរដូវកាលនេះ គេអាចរកបាន២៤គ្រាប់ មកហើយក្នុងការប្រកួតទាំង៣១មុនការបញ្ចប់ ទៅនៃការប្រកួត ដោយសារតែកូរ៉ូណា៕
ប្រែសម្រួល៖ស៊ុនលី