ព្រឹត្តិការណ៍

បារាំង៖ចាក់ ស្លាប់មនុស្ស២នាក់ របួស៥នាក់ ប៉ូលីសកំពុងបន្ត ស៊ើបអង្កេតនៅឡើយ

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអាទិត្យទី៥ ខែមេសានេះបានឲ្យដឹងថា ក្រុមប៉ូលីសបារាំង កំពុងបន្តការស៊ើបអង្កេតបែប ភេវរកម្មក្រោយហេតុការណ៍ ចាក់សម្លាប់ មនុស្សអស់២នាក់ និងរបួសអស់៥នាក់ នៅតំបន់ភាគ អាគ្នេយ៍នៃប្រទេស ។

គួរឲ្យដឹងដែរថា ឧក្រិដ្ឋជន បានដើរចូលទៅ ក្នុងហាងលក់បារីមួយកន្លែង នៅក្នុងតំបន់Romans sur Isereក្បែរតំបន់Grenoble ហើយបានចាក់ សម្លាប់ម្ចាស់ហាងនិងអតិថិជនម្នាក់ទៀត ផងដែរហើយក៏បន្តចាក់មនុស្ស២នាក់ផ្សេងទៀត នៅក្នុងហាងនោះមុនពេល ដែលគេត្រូវបានចាប់ឃាត់ខ្លួន។

មកដល់ពេលនេះ ក្រុមចៅក្រម បាននិយាយថាឧក្រិដ្ឋជនត្រូវបានគេស្គាល់ថា ជាជនភៀសខ្លួនជនជាតិស៊ូដង ក្នុងវ័យប្រមាណជា៣០ឆ្នាំ ហើយមនុស្ស២នាក់ផ្សេងទៀត សង្ស័យថាជាប់ពាក់ព័ន្ធនោះ ក៏ត្រូវបានចាប់ខ្លួនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top