អូស្ត្រាលី ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា សត្វសមុទ្រ នាសម័យបុរេប្រវត្តិ ដែលបានហែល នៅក្នុងមហាសមុទ្រ ព្រមទំាងអាចដើរលើគោក ដូចមនុស្សកាលពី៣៨០ លានឆ្នាំ មុនមានម្រាមដៃ ធ្វើឲ្យវាក្លាយជាតំណភ្ជាប់ ដែលបាត់នៅក្នុងការវិវត្ត នៃដៃមនុស្សនាពេលបច្ចុប្បន្ននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកជំនាញអះអាងថា “ ម្រាមដៃ” នៅលើ“ Elpistostege watsoni” អាចជួយឲ្យសាច់ញាតិរស់នៅ ក្នុងសមុទ្ររបស់យើងអាចផ្លាស់ ប្តូរពីទឹកទៅដីបាន។ ក្រុមអ្នកជំនាញខាងជំនាញខាង អន្ដរជាតិមកពីសាកល វិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័យ du Quebec បានសិក្សាអំពីអដ្ឋិធាតុ នៃជីដូនជីតារបស់យើង ដែលបានវិវត្ត ។
ក្រុមអ្នកជំនាញបានបន្តថា “ តំណដែលបាត់” ដែលមានប្រវែង ៥ ហ្វីតមើលទៅដូចជាត្រីឆ្លាមមានចង្កូមមុតស្រួច មានក្បាលរាងសំប៉ែតវែង និងភ្នែកមូលតូច ប៉ុន្តែវាជាព្រុយ ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ ។ ព្រុយមិនធម្មតានៅលើអវយវៈទាំង៤ផ្តល់នូវភស្តុតាងដំបូង ក្នុងទម្រង់ជាហ្វូស៊ីល នៃការបន្ថែមឌីជីថលគ្រោងឆ្អឹង ហើយឆ្អឹងដូចម្រាម ដៃដែលបានផ្តល់ឲ្យដៃ ។
សត្វនេះមានអវយវៈ៤ ហើយមួយៗមានឆ្អឹងម្រាមដៃ ដូចជាមិនធម្មតាធ្វើឲ្យវាស្រដៀង ទៅនឹងសត្វបង្គួយមួយក្រុមរួមទាំងមនុស្ស និងសត្វទំនើបបំផុត ។
អ្នកនិពន្ធដែលត្រូវ នឹងលោកសាស្រ្តាចារ្យJohn Long ជាអ្នកជំនាញខាងការធ្វើកោសល្យវិច័យ នៅសាកលវិទ្យាល័យ Flinders ក្នុងទីក្រុង Adelaide បានមានប្រសាសន៍ថា វាជារបកគំហើញមួយដែលមិនគួរឲ្យជឿ និងជាការរកឃើញដ៏សំខាន់ដើម្បីអាចសិក្សាពីហ្វូស៊ីល ពេញលេញនៃត្រីដែលមានរាងដូចសត្វបង្គួយ ។
ដោយ៖លី ភីលីព




