ប៉េកាំង ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី៦ ខែមេសានេះ បានឲ្យដឹងថា មនុស្សយន្តគ្មានមនុស្ស បើកបច្ចេកវិទ្យាអ៊ិនធឺណេត កម្រិត5Gជាលើកដំបូង ត្រូវបានគេដាក់ឲ្យដំណើរការតេស្ត ជាលើកដំបូង ដើម្បីការងារដឹកជញ្ជូនទំនិញ។
គឺជាមនុស្សយន្តដឹកជញ្ជូន មួយគ្រឿង ដំបូងបំផុតលើលោកជាមួយ នឹងបច្ចេកវិទ្យាអ៊ិនធឺណេត ចុងក្រោយហើយវាត្រូវបានដាក់ឲ្យដំណើរ ការនៅថ្ងៃចន្ទទី៦ខែមេសានេះតែម្តង នៅក្នុងវិទ្យាស្ថានប៉េកាំង Beijing Institue of Technology។
ក្រៅតែពីការងារ ដឹកជញ្ជូន នៅក្នុងទីតាំងសាលានេះ ហើយវាក៏មានសមត្ថភាព ពិសេសក្នុងការកំណត់ដឹង ពីសិតុណ្ហភាពរបស់មនុស្ស ដែលឆ្លងកាត់វានិងបច្ចេកវិទ្យា សំគាល់មុខមនុស្សផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី


