បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានផ្អាកកិច្ចពិភាក្សាសន្តិភាព ជាមួយរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក ជុំវិញជម្លោះមួយពាក់ព័ន្ធ កិច្ចព្រមព្រៀងឲ្យដោះលែងអ្នកទោស។
លោក Matin Bek ជាមេដឹកនាំអភិបាលកិច្ច ក្នុងតំបន់ឯករាជ្យ បានមានប្រសាសន៍ប្រាប់ថា ពួកតាលីបង់ បានទាមទារឲ្យដោះលែង មេបញ្ជាការ១៥រូប ឲ្យមានសេរីភាព ជាផ្នែកនៃរលកដំបូង នៃការដោះលែងអ្នកទាំងនោះ ប៉ុន្តែរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបដិសេធ។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកទោសតាលីបង់ ចំនួនប្រហែល៥.០០០នាក់ ត្រូវបានត្រៀមដោះលែង ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលបានធ្វើឡើងកាលពីខែមុន រវាងពួកតាលីបង់ និងមន្ត្រីចរចាសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង