វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ជនជាតិអាមេរិកំាង ត្រូវបានគេជូនដំណឹងកាលពីថ្ងៃចន្ទថា សូមកុំឲ្យចុះញ៉មនឹងការប្រយុទ្ធប្រឆាំង នឹងវីរុសនេះ ដោយសារតែបង្កឲ្យព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់ នៃការស្លាប់មនុស្សលើសពី ១ម៉ឺននាក់ ហើយបានថមថយ នូវសញ្ញាដំបូងនៃសុទិដ្ឋិនិយម អំពីគន្លងនៃការផ្ទុះឡើងនៃជំងឺនេះ ។
សហរដ្ឋអាមេរិក បានលេចធ្លោជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅលើពិភពលោកដោយមានចំនួនអ្នកស្លាប់ និងកើនឡើងរាប់លាននាក់ ហើយប្រឈមមុខនឹងលទ្ធភាពនៃការបំផ្លិចបំផ្លាញ សេដ្ឋកិច្ចទៀតផង ។
នៅសប្តាហ៍នេះ អាជ្ញាធរបានចាប់ផ្តើម ប្រាប់ដល់សហគមន៍ដែលមានការភ័យខ្លាចឱ្យរួមដៃគ្នា សម្រាប់រយៈពេលដ៏អាក្រក់បំផុតមួយនៅក្នុងវិបត្តិដោយសារការផ្ទុះឡើង មិនទាន់ឈានដល់កម្រិតកំពូល ។
សាកលវិទ្យាល័យ Johns Hopkins University ដែលមានមូលដ្ឋាននៅទីក្រុងបាល់ទិក ដែលបានរក្សាចំនួនអ្នកឆ្លងវីរុសហ្សែន បាននិយាយថា ករណីអាមេរិកជាង៣៦៨.០០០ ករណីត្រូវបានបញ្ជាក់ឲ្យដឹង ហើយជិត ១១.០០០នាក់បានស្លាប់។
មានតែប្រទេសអ៊ីតាលីគឺមានចំនួន (១៦.៥២៣) និងអេស្បាញ មានចំនួន (១៣.០៥៥) ប៉ុណ្ណោះដែលបានឃើញការ ស្លាប់កាន់តែច្រើនដោយរោគរាតត្បាតនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា