ព្រឹត្តិការណ៍

Mbappe ធ្លាក់ថ្លៃពី១៨៩លានផោន មកត្រឹម១៣២លានផោន ដោយសារកូរ៉ូណា

មកដល់ពេលនេះ ក្លឹបReal Madrid និងផែនការត្រៀមលុយយ៉ាងច្រើន ដើម្បីទិញយកKylian Mbappeនោះ ត្រូវបានពន្យារពេល រហូតដល់រដូវកាលក្រោយ ដោយសារតែបញ្ហាកូរ៉ូណា ដែលកំពុងរាតត្បាតនៅក្នុងតំបន់អ៊ឺរ៉ុប។ មិនថាតែក្លឹបតួចៗនោះទេ ដែលបានបាត់បង់ចំណូល សូម្បីតែReal Madrid។

កុងត្រាបច្ចុប្បន្នរបស់ Mbappe មានរហូតដល់ចុងឆ្នាំ២០២២ ដែលវាបានធ្វើឲ្យReal Madrid ចាំបាច់ត្រូវតែរង់ចាំរហូតដល់ឆ្នាំក្រោយ ទើបអាចធ្វើការចរចាម្តងទៀត បានដោយសារតែបញ្ហា តម្លៃដ៏ថ្លៃកប់ពពកនោះ ប៉ុន្តែយោងតាមការចេញផ្សាយ របស់AS បានជឿជាក់ថា ដោយសារតែបញ្ហាកូរ៉ូណានេះ តម្លៃខ្លួនរបស់Mbappe គឺបានធ្លាក់មកត្រឹមតែ ១៣២លានផោនប៉ុណ្ណោះ ទោះបីជាមុនព្រឹត្តិការណ៍នេះ តម្លៃរបស់គេគឺមានទៅដល់១៨៩លានផោន។

កន្លងមកគ្រូបង្វឹករបស់ក្លឹប PSGលោកThomas Tuchel ក៏ធ្លាប់បានសារភាពដែរថា ឱកាសនៃការរក្សាទុកកីឡាករបារាំង Mbappeរូបនេះ ហាក់មានតិចបំផុត នៅពេលចុងក្រោយនេះ ប៉ុន្តែលោកបានលើកឡើងថា វាជារឿងធម្មតាទេ សម្រាប់វិស័យបាល់ទាត់ ដូចនេះយើងត្រូវតែត្រៀមខ្លួន រួចជាស្រេច៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top