ព្រឹត្តិការណ៍

ប្រធានាធិបតីអាមេរិក ដែលបានកាន់តំណែង បានយូរជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ: លោក Franklin Delano Roosevelt ដែលជាប្រធានាធិបតី បម្រើការងារយូរបំផុត នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ប៉ុន្តែលោកបានបាត់បង់ជិវិត ដោយសារការហូរ ឈាមក្នុងខួរក្បាល នៅត្រឹមរយៈពេលតែបីខែប៉ុណ្ណោះ នៅក្នុងគ្រាដែលចាប់ផ្តើម អាណត្តិទីបួនរបស់គាត់។

លោកRoosevelt ជាប្រធានាធិបតីអាមេរិកទី៣២ហើយ បានចូលកាន់តំណែងដំបូង កាលពីឆ្នាំ១៩៣៣ និងបន្តរហូតដល់ឆ្នាំ ១៩៤៥ ដែលជាឆ្នាំបាត់បង់ជីវិតរបស់គាត់។

លោកកើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៨២ ក្នុងតំបន់Hudson Valley ទីក្រុងញូវយ៉ក នៅក្នុងត្រកូលគ្រួសារ ដែលមុខមាត់បំផុតគឺ អតីតប្រធានាធិបតីអាមេរិក លោក Theodore Roosevelt ដែលប្រធានាធិបតីទី២៦ របស់អាមេរិក។

Roosevelt ធ្លាប់បំពេញការងារ ក្នុងអាជីពជាអ្នកនយោបាយដំបូង កាលពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩១២ ជាសមាជិកសភា តំណាងរដ្ឋញូវយ៉ក និងបន្ទាប់ជាជំនួយការលេខាធិការ នៃកងកម្លាំងកងទ័ពជើងទឹកអាមេរិក ឆ្នាំ១៩១៣ដល់ឆ្នាំ១៩១៩ និងបន្ទាប់មក ក្លាយទៅជាអនុប្រធានាធិបតី អាមេរិកក្នុងឆ្នាំ១៩២០ មុនពេលឡើងជាប្រធានាធិបតីផ្លូវការ នាឆ្នាំ១៩៣៣៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top