បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅពេលថ្មីៗនេះថា យោងទៅតាម ក្រុមអ្នកតាមដានអាកាសចរណ៍ អនឡាញមួយ បានឲ្យដឹងថា យន្តហោះចារកម្ម សហរដ្ឋអាមេរិកមួយគ្រឿង ត្រូវបានគេប្រទះឃើញហោះហើរ នៅលើដែនអាកាសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ។
ចំណែកកាសែត ក្នុងប្រទេសកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍ថា ក្រុមអ្នកតាមដាន អាកាសចរណ៍អនឡាញ Aircraft Spot បានបោះពុម្ពផ្សាយ ស្តីពីសមយុទ្ធរបស់យន្តហោះ RC-135W នោះ នៅថ្ងៃអង្គារ ក្រោយពេល៣ថ្ងៃ បន្ទាប់ពីយន្តហោះនោះ ត្រូវគេឃើញ នៅក្នុងដែនអាកាសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា យន្តហោះចារកម្មអាមេរិក RC-135W ដែលត្រូវបានរចនាឡើង ដើម្បីប្រមូលយកទិន្នន័យពីចម្ងាយ និងទិន្នន័យចារកម្ម អេឡិកត្រូនិកផ្សេងទៀត មុនពេលការបាញ់មីស៊ីលនោះ បានបង្ហាញខ្លួនជាច្រើនដង ដោយមិនប្រកាសឲ្យដឹងជាមុន នៅលើឧបទ្វីបកូរ៉េ ចាប់តាំងពីខែមករាមក៕ ប្រែសម្រួល៖ប៉ាង កុង

