បរទេស៖ នៅពេលដែលប្រទេសចិន ចាប់ផ្តើមធ្វើប្រតិបត្តិការ ជាប្រចាំឡើងវិញ ស្របពេលដែលចំនួន នៃការថយចុះចំនួន នៃករណីជំងឺកូវីដ១៩ សហរដ្ឋអាមេរិកឯណោះវិញ នៅតែកំពុងប្រយុទ្ធប្រឆាំង ដើម្បីបំបែកនិន្នាការកំណើន នៃវីរុសនេះ សូម្បីតែយោធាអាមេរិក ក៏មិនអាចគេចផុត ពីការឆ្លងជំងឺនេះដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធា ដែលរួមមាននាវាមុជទឹក និងយន្តហោះចម្បាំង នៅក្នុងតំបន់មានជម្លោះ នៅសមុទ្រចិនខាងត្បូង កាលពីចុងខែមីនា នៅពេលដែលតំបន់នេះ តែងតែឃើញវត្តមាន របស់នាវាកងទ័ពជើងទឹកអាមេរិក។ ។
កងកម្លាំងរបស់ PLA បានបាញ់គ្រាប់ពិត រួមមានការប្រឆាំងនឹងយន្តហោះ ការប្រឆាំង កប៉ាល់ និងប្រឆាំងនាវាមុជទឹក ក៏ដូចជាការអនុវត្តការបំពេញបន្ថែម នៅឯនាវាចរសមុទ្រនិងកងនាវាចរ៕
ប្រែសម្រួលៈ ណៃ តុលា

