ព្រឹត្តិការណ៍

ក្រុមហ៊ុន ប៊ូអ៊ីង ទទួលបានកុងត្រា ជាង៦០លានដុល្លារ សម្រាប់ការងារ លើយន្តហោះចម្បាំង F-15 ឲ្យប្រទេសកាតា

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមមន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមហ៊ុន ប៊ូអ៊ីង ទើបទទួលបានកុងត្រថ្មីមួយ ដែលមានទំហំទឹកប្រាក់ ៦៨លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ស្រាប់ការងារលើកម្មវិធីយន្តហោះចម្បាំង F-15 របស់ប្រទេសកាតា ។

កុងត្រាថ្មីនេះ ផ្គត់ផ្គង់ដល់ការគាំទ្រផ្នែកជួសជុល និងដឹកជញ្ជូនសម្រាប់យន្តហោះចម្បាំង F-15 សម្រាប់កងទ័ពអាកាស របស់ប្រទេសកាតា ក៏ដូចជាការហ្វឹកហាត់មុន ពេលបញ្ជូនទៅផងដែរ ហើយកិច្ចព្រមព្រៀងនេះ ត្រូវបានផ្គត់ផ្គង់ឲ្យ តាមរយៈកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់ក្រសួង ការពារជាតិអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងខែសីហា ក្រុមហ៊ុន ប៊ូអ៊ីង បានទទួលកុងត្រាមួយមានទំហំទឹកប្រាក់៥០០លានដុល្លារ សម្រាប់ការងារលើយន្តហោះចម្បាំង F-15QA ឲ្យដល់ប្រទេសកាតា ហើយនៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានឈ្នះកុងត្រា៦.១ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះឲ្យកងទ័ពអាកាសកាតា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top