ព្រឹត្តិការណ៍

WhatsApp កំណត់ការបញ្ជូនសារបន្ត ទៅការផ្សព្វផ្សាយព័ត៌មាន មិនត្រឹមត្រូវ នៃមេរោគកូរ៉ូណា

សេនហ្វ្រេនស៊ីស្កូ៖ កម្មវិធី WhatsApp របស់ក្រុមហ៊ុនFacebook Inc បានរឹតបន្តឹងសារបញ្ជូនបន្ត ដោយអ្នកប្រើប្រាស់ ឲ្យចែករម្លែកមាតិកា បញ្ចូនបន្តគ្នាមួយដង​ ក្នុងពេលតែមួយ បន្ទាប់ពីការកើនឡើង នូវសារណែនាំអំពីវេជ្ជសាស្ត្រក្លែងក្លាយ ចាប់តាំងពីការចាប់ផ្តើម មានវិបត្តិជំងឺកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង ៧ ម៉ឺននាក់ នៅទូទាំងពិភពលោក ត្រូវបានអមដោយ អង្គការសុខភាពពិភពលោកហៅថា ជាព័ត៌មានមិនពិត ដែលជំរុញឲ្យរដ្ឋាភិបាល និងអាជ្ញាធរដទៃទៀតជំរុញឲ្យ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមធ្វើអ្វីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ។

WhatsApp មានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់ នៅលើពិភពលោក បាននិយាយនៅក្នុង ការសរសេរប្លក់ថា វាបានធ្វើការផ្លាស់ប្តូរ បន្ទាប់ពីបានសង្កេតឃើញ ពីការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងចំនួននៃការបញ្ជូន ចាប់តាំងពីការចាប់ផ្តើម មានវិបត្តិជំងឺកូរ៉ូណា។
សេចក្តីថ្លែងការណ៍បាននិយាយថា “យើងជឿជាក់ថា វាមានសារសំខាន់ណាស់ ក្នុងការបន្ថយ ការរាលដាលសារទាំងនេះ ដើម្បីរក្សា WhatsApp ជាកន្លែង សម្រាប់ការសន្ទនាផ្ទាល់ខ្លួន” ។ អ្នកនាំពាក្យរបស់ WhatsApp បាននិយាយថា ការកំណត់ថ្មីគឺមិនមានកំណត់។

សេវាកម្មនេះ ត្រូវបានគេដាក់ ឲ្យទប់ស្កាត់ជាបណ្តើរៗ លើការបញ្ជូនសារបន្ត ចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីមានពាក្យចចាមអារ៉ាម នៅលើវេទិការបស់ខ្លួន ដែលបង្កឲ្យមានរលកនៃការវាយដំ និងស្លាប់យ៉ាងច្រើន នៅក្នុងប្រទេសឥណ្ឌា។ ចាប់តាំងពីឆ្នាំមុនអ្នកប្រើប្រាស់ អាចបញ្ជូនសារទៅបុគ្គល ឬក្រុមតែ៥នាក់ ក្នុងពេលតែមួយបានធ្លាក់ចុះ ពីចំនួនកំណត់ត្រឹម ២០។ កម្មវិធីនេះក៏បានដាក់ស្លាកសារណាមួយ ដែលបានបញ្ជូនបន្តលើសពី៥ដង៕ ដោយ៖លី ភីលីព

Most Popular

To Top