បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋបាលរបស់លោកកំពុង ពិចារណាកាត់ការចំណាយរបស់ខ្លួន ទៅឱ្យអង្គការសុខភាពពិភពលោក (WHO) ដោយចោទប្រកាន់ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិមួយនេះថា លំអៀងទៅរកប្រទេសចិន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងថ្លឹងថ្លែង ក្នុងការបដិសេធក្នុងការជួយផ្តល់ជាមូលនិធិ ដល់អង្គការសុខភាពពិភពលោក (WHO) ដោយសារតែអង្គការនេះ “ ផ្តោតតែលើប្រទេសចិន” ។
លោក ត្រាំ បាននិយាយថា “យើងនឹងសន្សំប្រាក់ដែលបានចំណាយ ទៅឱ្យអង្គការសុខភាពពិភពលោក” ។ “ ពួកគេអាចហៅវាបានច្រើនមុន ពួកគេនឹងដឹងហើយពួកគេ គួរតែដឹងហើយពួកគេប្រហែលជាមិនដឹង” ។
ដោយលើកឡើងតាមយោបល់ របស់លោក នៅលើបណ្តាញ សង្គមធ្វីតធឺលោក ត្រាំ បាននិយាយថា “ ពួកគេបានធ្វើខុសអំពីរឿង ជាច្រើន…ពួកគេហាក់ដូចជាផ្តោត លើប្រទេសចិន…យើងនឹងពិនិត្យមើលវា” ។
សូមជម្រាបថា សហរដ្ឋអាមេរិក គឺជាអ្នកចូលរួមវិភាគទានធំបំផុត ដល់ថវិការបស់អង្គការសុខភាពពិភព លោកដោយចំណាយទីភ្នាក់ងារនេះ ចន្លោះពី ២១២លានដុល្លារ ទៅ ៥១៣ លានដុល្លារក្នុងមួយឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា