បរទេស៖ ប្រភពពីយោធានិងការទូត បាននិយាយប្រាប់សារព័ត៌មានរុស្ស៊ី TASS ថា ប្រទេសឥណ្ឌា បានត្រៀមរៀបចំនាវាមុជទឹក INS Sindhuvir ដែលផលិតដោយសហភាពសូវៀត សម្រាប់ប្រគល់ ទៅឲ្យកងទ័ពជើងទឹក របស់ប្រទេសមីយ៉ានម៉ា។
ប្រភពនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា “ការជួសជុលនាវាមុជទឹកនោះ បានសម្រេចរួចរាល់នៅប្រទេសឥណ្ឌា កាលពីខែកុម្ភៈ ហើយមានបញ្ហាតែមួយប៉ុណ្ណោះ គឺពេលវេលា និងការបង្វឹកបុគ្គលិកនាវា នៅមុនពេលប្រគល់ ទៅឲ្យកងទ័ពជើងទឹក របស់ប្រទេសមីយ៉ានម៉ា”
ទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមប្រភពយោធាការទូតនោះ លក្ខខណ្ឌនៃការប្រគល់ ឲ្យនាវាមុជទឹកទៅមីយ៉ានម៉ានេះ នៅមិនទាន់ប្រាកដនៅឡើយថា ជាការលក់ ឬក៏ជាការឲ្យខ្ចីនោះទេ ចំណែកក្រុមហ៊ុន នាំចេញអាវុធរុស្ស៊ី Rosoboronexport មិនបានធ្វើសេចក្តីអត្ថាធិប្បាយណាមួយ លើកិច្ចព្រមព្រៀងនេះទេ៕ ប្រែសម្រួល៖ប៉ាង កុង