ព្រឹត្តិការណ៍

រុស្សី តួកគី ធ្វើល្បាតយោធារួមគ្នា នៅស៊ីរី

បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៨ ខែមេសានេះ បានឲ្យដឹងថា កងទ័ពតួកគី និងរុស្ស៊ី បានធ្វើការល្បាតរួមគ្នា ជាលើកទីបីរបស់ពួកគេនៅក្នុង ខេត្តIdlib ដែលស្ថិតនៅភាគពាយ័ព្យ ប្រទេសស៊ីរី។

រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសតួកគី លោកHulusi Akarបាននិយាយនៅក្នុងបទសម្ភាសន៍ តាមកញ្ចក់ ទូរទស្សន៍ជាមួយនឹងក្រុមការងារ របស់ទូរទស្សន៍តួកគី TRT ថាមានការរំលោភបទ ឈប់បាញ់ពីរបីដងប៉ុន្តែ សន្តិភាពនៅតែបន្ត ។ ការល្បាតយោធារូមគ្នាជាលើកទី៣ ធ្វើឡើងដោយមានទាំងការប្រើប្រាស់ កងកម្លាំងទ័ពអាកាសផងនិងគោកផង។

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ីនិងប្រទេសតួកគី បានព្រមព្រៀងបង្កើតច្រករបៀង សុវត្ថិភាពមួយចម្ងាយ ៦ គីឡូម៉ែត្រទៅភាគខាងជើង និងខាងត្បូងពីផ្លូវហាយវ៉េយុទ្ធសាស្ត្រM4 ដែលភ្ជាប់ទៅនឹង ទីក្រុងអាឡេប៉ូនៅភាគខាងជើង ប្រទេសស៊ីរីជាមួយទីក្រុងឡាតាគា នៅភាគពាយព្យ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top